ខណៈដែលមនុស្សនៅជុំវិញពិភពលោកនៅសម្ងំតែក្នុងផ្ទះ និងមិនចេញទៅខាងក្រៅ ដោយសារខ្លាចការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ការដោនឡូត ហ្គេម (Downloads games) បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលពេលជាងពីរខែកន្លងមកនេះ គឺចាប់ពីខែមករារហូតដល់ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលនេះបើតាមការចុះផ្សាយរបស់ Jakarta Post។
ក្នុងរយៈពេលជាងពីរខែកន្លងមកនេះ គឺជារយៈពេលនៃការផ្ទុះឡើងនៃវីរុសខូវីដ-១៩ ហើយមនុស្សស្ទើរគ្រប់វ័យបានសម្ងំនៅក្នុងផ្ទះ ខណៈដែលនៅប្រទេសមួយចំនួនបានបិទទ្វារ ការិយាល័យក្រុមហ៊ុន ទីផ្សារ រោងភាពយន្ត និងសាលារៀន ដែលធ្វើឲ្យមនុស្សទំនេរច្រើន និងដោនឡូត ហ្គេម សម្រាប់លេងកំដរអផ្សុក។
ក្នុងរយៈពេលមួយខែ កាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ ការដោនឡូត ហ្គេម តាមទូរស័ព្ទដៃបានកើនឡើងរហូតដល់៣៩% ដែលនៅប្រទេសចិនមានការដោនឡូតច្រើនជាងគេ ដោយ Apple’s App Store មានការដោនឡូតកើនឡើងរហូតដល់៦២% ដែលជាកំណើនខ្ពស់បំផុតមិនធ្លាប់មាន៕