នៅមុននេះបន្តិចក្នុងពេលថ្លែងសុន្ទរកថាបិទសន្និបាតសុខាភិបាលលើកទី៤១ នៅសណ្ធាគារសុខា សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីនៃកម្ពុជាបានប្រកាសជាសាធារណៈថា ការងារអាទិភាពសំខាន់ចម្បងបំផុតរបស់កម្ពុជានាពេលនេះ គឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា)។
លើសពីនេះសម្តេចតេជោថ្លែងថា« យើងគួរតែគោរវប្បធម៌ខ្មែរ ដោយមិនចាំបាច់ចាំដៃទៀតទេ កុំឲ្យពិបាកលាងដៃនិងទឹកសាប៊ូ ឬអាល់កុល ហើយបើអាចទេ គួរកុំតែម្តង ព្រោះធ្វើដូច្នោះ ដើម្បីការពារអនាម័យផង និងជាឱកាសមួយឲ្យពលរដ្ឋយើងចះអនាម័យ ទន្ទឹមគេកំពុងតែប្រុងប្រយ័ត្នការពារជំងឺកូវ៉េត ១៩ផង»។
សម្តេចបន្ថែមថា បញ្ហាមួយទៀតគួរពិចារណាដែររឿង ប្រើប្រាស់ក្រមារខ្មែរ ព្រោះវាអាចជួយអ្នកផលិតក្រមា ហើយអាចការពារសុខភាពបានជំនួសម៉ាសទៀត ។ដូច្នោះ វិធីមួយទៀតគឺឈប់សំពះគ្នាជារឿងល្អដែរ ត្រឹមយកដៃប៉ះគ្នាទល់ៗដៃគ្នាសមដែរ ព្រោះក៏ជាវិធីល្អម្យ៉ាង ដែលគួរពិចារណា!។
ការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីខណៈ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាលដែលរៀបចំឡើងនៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ ។