នៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៃក្រសួងសុខភិបាល នៅសណ្ឋាគារសុខា ថ្ងៃទី៤ ខែ មីនា នេះ សម្តេចតេជោនាយករដ្ឋ មន្រ្តី បានមានប្រសាសន៍ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២០ ខាងមុខនេះ យើងត្រូវរៀបចំអង្គរសង្រ្កាន្តឡើងវិញដើម្បីផ្តល់ការកំសាន្តសប្បាយដល់ភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋ ហើយទន្ទឹមនឹងនោះ គឺដើម្បីអោយក្រុមហ៊ុននានាទទួលបាននូវបានផលនិងចំណូលពីកម្មវិធីទាំងនេះផងដែរ។
ចាប់ពីថ្ងៃទី ១៣ -១៥ ខែ មីនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គ្រោងនឹងអញ្ជើញជាអធិបតីនៅក្នុងពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង។
នៅថ្ងៃទី១៤ មីនា ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅសម្រាកនៅក្នុងខេត្តបាត់ដំបងមួយយប់ មុននឹងអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យទន្លេនៅថ្ងៃទី ១៥ មីនា។
សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមកំសាន្តសប្បាយអោយបានច្រើនកុះករទាំងអស់គ្នានៅក្នុងថ្ងៃបុណ្យទន្លេចាប់ពីថ្ងៃទី ១៣-១៥ មីនា ២០២០៕