ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្ថាបនិកឆ្នើម លោក អោម សេងបូរ៉ា ហ្វឹកហាត់សហគ្រិនថ្មីៗឱ្យយល់ច្បាស់ពីវិធីសាស្រ្តក្នុងការចាប់ផ្ដើមអាជីវកម្មដំបូ

រាជធានីភ្នំពេញ៖ ស្ថាបនិកឆ្នើម   លោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club បានបង្វឹកសហគ្រិនថ្មីៗ​​ ដើម្បីឲ្យ​ពួកគាត់អាច​​ពង្រឹងសមត្ថភាពឱ្យកាន់តែរឹងមាំលើជំនាញអាជីវកម្ម​​​ស្តីពី​​​ “វិធីសាស្រ្តត្រៀមខ្លួនដើម្បីជោគជ័យសម្រាប់អាជីវកម្មដំបូង” ដោយមានអ្នកចូលរួមប្រមាណជា ១០៣ នាក់ ​​​កំពុងតែ​​ត្រៀមខ្លួនប្រឡូក​​ក្នុងវិស័យធុរកិច្ចដំបូងៗ​​​ឱ្យទទួលបានភាពជោគជ័យ ហើយ​កម្មវិធីនេះ​ធ្វើ់​ឡើង​​​រយៈពេល០១ថ្ងៃពេញនៅថ្ងៃទី០៤ មីនា ឆ្នាំ២០២០ ធ្វើនៅភោជនីយដ្ឋានទន្លេបាសាក់២ ​​រាជ​​​ធានីភ្នំពេញ។​​

នៅក្នុងកម្មវិធីនោះផងដែរ គ្រូបង្វឹករូបនេះ បានបណ្ដុះស្មារតី និងពង្រឹងភាពស្ទាត់ជំនាញដល់សហគ្រិនដែលបានចូលរួមឱ្យស្វែងយល់យ៉ាងច្បាស់អំពីច្បាប់ជោគជ័យកំពូល មូលហេតុទាំង២៦ ចំណុចដែលនាំឱ្យអាជីវកម្មដំបូងបរាជ័យ និងវិធីសាស្រ្តដើម្បីទទួលបានការគាំទ្រពីមនុស្សជុំវិញ។

លោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club បានមានប្រសាសន៍ក្នុងកម្មវិធីបង្វឹកថា “អ្វីៗគ្រប់យ៉ាងដែលមាននៅ​លើ​​​ភពផែនដីនេះ សុទ្ធតែមានក្បួន និងមានរបៀបទាំងអស់” ។​​

គិតមកត្រឹមខែមិនាឆ្នាំ២០២០នេះ CEO Master Club មានវត្តមានក្នុងវិស័យបណ្ដុះបណ្ដាលជាង១0ឆ្នាំមកហើយ ដែលបាន​​​ជួយសហគ្រិនរាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់អាជីវកម្មពេញមួយជីវិត ចំនួនជា ១,១៨០នាក់ ដែលគ្រប់គ្រងអាជីវកម្មប្រមាណជាង ២,០០០ក្រុមហ៊ុន​​​បង្កើតប្រតិបត្តិការអាជីវកម្មជាទឹកប្រាក់ប្រមាណជាង ១,០០០លានដុល្លារ/ឆ្នាំ និងបាន​​ជួយបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ១០ម៉ឺននាក់។

កាលពី​​ថ្ងៃទី៨-៩ មីនា ឆ្នាំ២០២០ ខាងមុខនេះ CEO Master Club នឹងមានវគ្គ “ភាពជាអ្នកដឹកនាំឆ្ពោះទៅរកភាពជោគ​​ជ័យកម្រិតកំពូល” ធ្វើនៅ Dyvith Hotel សម្រាប់សាធារណៈជនទូទៅ និងសមាជិកគ្រួសារ CEO Master Club ។
ព័ត៌មានលម្អិត៖ 023 666 6555
023 666 6999

អត្ថបទ៖ សាន់ ថាវិន