ក្រសួងព័ត៌មាន សូមជម្រាបជូនលោក លោកស្រីដែលជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយនិងម្ចាស់គណនីប្រព័ន្ធសង្គម (FB)ទាំងឡាយមេត្តាជ្រាបថា ថ្មីៗនេះឃើញប្រព័ន្ធបានយករូបថតជនរងគ្រោះដោយ សារមេរោគផ្លូវដង្ហើម COVID 19 នៅទីរួមខេត្តសៀម រាប ខេត្តសៀមរាប មកផ្សព្វផ្សាយជាសាធារណ:ដែលធ្វើអោយប៉ះពាល់ដល់ការរំលោភលើតម្លៃជាមនុស្សជាតិនិងសិទ្ធិឯកជនរបស់ជនរងគ្រោះ។
ការបង្ហោះជាសាធារណ:បែបនេះគឺមិនគោរពក្រមសីល ធម៌សារព័ត៌មាននិងជាការបង្ហាញកម្រិតសីលធម៌របស់សង្គមដែលខ្លួនរស់នៅក្នុងនោះផងដែរ។
ដែលជាការបង្ហាញពីទង្វើរអមនុស្សធម៌ ហើយបង្កើតឱ្យមានការ រើសអើង ប្រឆាំងនឹងជនរងគ្រោះ នាពេលបច្ចុប្បន្ននិងអនាគតជាពិសេសទៀតនោះធ្វើឱ្យក្រុមគ្រួ សាររបស់ពួកគេមានការឈឺចាប់និងបាត់បង់ក្តីសងឃឹម។
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ សំណូមពរដល់គណនីទាំងឡាយដែលបានបង្ហោះហើយនោះសូមមេត្តាលុបចោលរូបភាពដែលប៉ះពាល់ដល់កិត្តិយសគ្រួ សាររបស់ជនរងគ្រោះដោយមេរោគផ្លូវដង្ហើម COV ID 19 នៅទីរួមខេត្តសៀមរាប ខេត្តសៀមរាប ។
បើសិនជាគណនីទាំងនោះមិនសហការណ៍ដកចេញរូបភាពចេញទេ អគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ និងចាត់វិធានការណ៍ផ្លូវច្បាប់តាមច្បាប់របបសារព័ត៌ មាន ហើយនិងសហការណ៍ជាមួយក្រុមហ៊ុន Face book និងមានចំណាត់ការតាមផ្លូវច្បាប់។