ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងថ្មីរដ្ឋលេខាធិការ ៩រូប អនុរដ្ឋលេខាធិការ ៥រូប នៃក្រសួងការពារជាតិ និងថ្នាក់ឧត្តមសេនីយ៍ឯក ៣រូប។
នេះយោងតាមព្រះរាជក្រឹត្យ ចេញថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០។
ឧត្តមសេនីយ៍ឯក ៣ រូប ដែលទើបដំឡើងឋានន្តរស័ក្តិ រួមមាន៖
១-ឧត្តមសេនីយ៍ទោ នាម អៀង
២-ឧត្តមសេនីយ៍ទោ ជា ភួងភិរម្យ
៣-ឧត្តមសេនីយ៍ទោ ព្រហ្ម ប៉ាត់
ដោយឡែក នាយឧត្តមសេនីយ៍ ៩រូប ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ រួមមាន៖
១-នាយឧត្តមសេនីយ៍ ឃុន វុធ
២-នាយឧត្តមសេនីយ៍ ឈុំ សុជាត
៣-នាយឧត្តមសេនីយ៍ កែវ តាំ
៤-នាយឧត្តមសេនីយ៍ សុខ សារឿន
៥-នាយឧត្តមសេនីយ៍ សុខ ភាព
៦-នាយឧត្តមសេនីយ៍ ស៊ូ គឹមស៊ុន
៧-នាយឧត្តមសេនីយ៍ សាវ សុខ
៨-នាយឧត្តមសេនីយ៍ ដាំ ដារ៉ារិទ្ធ
៩-នាយឧត្តមសេនីយ៍ ចៅ ផល្លី
រីឯឧត្តមសេនីយ៍ឯក ៥ រូប ដែលទើបតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ រួមមាន៖
១-ឧត្តមសេនីយ៍ឯក ហេង បូរិន្ទ
២-ឧត្តមសេនីយ៍ឯក ម៉ៅ ញ៉
៣-ឧត្តមសេនីយ៍ឯក នាម អៀង
៤-ឧត្តមសេនីយ៍ឯក ជា ភួងភិរម្យ
៥-ឧត្តមសេនីយ៍ឯក ព្រហ្ម ប៉ាត់៕