ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អណ្តូទឹកស្អាតចំនួន១៧អណ្តូងថែមទៀតគិតជាទឹកប្រាក់​ចំនួន៣២.៣០០ដុល្លារអាមេរិក

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អណ្តូទឹកស្អាតចំនួន ១៧អណ្តូងថែមទៀត​ គិតជាទឹកប្រាក់​ចំនួន ៣២.៣០០ដុល្លារអាមេរិកជាជំហានទី ២ សម្រាប់ប្រជាពលរដ្ឋ ២៧៥គ្រួសារ ដែលប្រឈមនឹង​ខ្វះទឹកប្រេីប្រាស់​ រស់នៅស្រុករវៀង​ ខេត្តព្រះវិហារ ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជាកាលថ្ងៃ ១៣​ ខែមីនា​ ឆ្នាំ២០២០ នេះ បានសម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន១៧ អណ្តូង បន្ថែមទៀត គិតជាទឹកប្រាក់ចំនួន ៣២. ៣០០ដុល្លារអាមេរិក (បីម៉ឺនពីរពាន់បីរយដុល្លារអាមេរិក) សម្រាប់ប្រជាពលរដ្ឋ ២៧៥គ្រួសារ (ស្មេីនឹងមនុស្ស​ ១.០៥៨ នាក់)​ រស់នៅតំបន់រាំងស្ងួតខ្លាំង​ ក្នុងឃុំរុងរឿង​ ឃុំរមនីយ​ ឃុំរមទម​ និងឃុំរំដោះ​ នៃស្រុករវៀង​ ខេត្តព្រះវិហារ។

នេះជាការសម្រេចផ្តល់អណ្តូងទឹកស្អាត​ ក្នុងជំហានទី២​ ឆ្នាំ២០២០​ សម្រាប់​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រះ​វិហារ​ ដែលជំហានទី១​ ខេត្តព្រះវិហារ​ ទទួលបាន អណ្តូងចំនួន ១៩​អណ្តូង កាលពីថ្ងៃទី​ ៣០​ ខែមករា​ ឆ្នាំ២០២០។

នៅដេីមឆ្នាំ២០២០​ គិតត្រឹមថ្ងៃទី​ ១៣​ ខែមីនា​ ឆ្នាំ ២០ ២០ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានសម្រេចផ្តល់អណ្តូងទឹកស្អាត ចំនួន ១៣៥អណ្តូង គិតជាទឹកប្រាក់ចំនួន ២៨៥.២៦២ដុល្លារអាមេរិក (ពីរសែនប្រាំបីម៉ឺនប្រាំពាន់ពីររយហុកសិបពីរដុល្លារអាមេរិក) សម្រាប់ប្រជាពលរដ្ឋ ២.៩០៩គ្រួសារ (ស្មេីនឹងមនុស្ស​ ១១.៦ ៥៧នាក់)​ រស់ នៅតំបន់ឆ្ងាយដាច់ស្រយាលក្នុងខេត្តចំនួន៦ ដែល​ប្រឈមនឹងការខ្វះខាតទឹកប្រេីប្រាស់ក្នុងរដូវប្រាំង។

ក្នុងចំណោមអណ្តូងទាំង​ ១៣៥អណ្តូងខាងលេីនេះ​ មានអណ្តូងចំនួន ១៣អណ្តូង សម្រាប់ខេត្តមណ្ឌលគិរី, ១៣អណ្តូង សម្រាប់ខេត្តស្ទឹងត្រែង,​ ៣៦អណ្តូង សម្រាប់ខេត្តព្រះវិហារ,​ ១៥អណ្តូង​ សម្រាប់​ខេត្តកំពង់ស្ពឺ,​ ១៤អណ្តូង​ សម្រាប់​ខេត្តរតនគិរី​ និង​ ៤៤អណ្តូង​ សម្រាប់​ខេត្តប៉ៃលិន។​

គួររំលឹកថា គិតចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ២០១៩ កាកបាទក្រហមកម្ពុជា បានដោះស្រាយបញ្ហាទឹកស្អាត ជូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស តាម រយៈការផ្តល់អណ្តូងទឹកស្អាតចំនួន ១.៦៩៥អណ្តូង ព្រមទាំង ស្រះទឹកសហគមន៍ និងស៊ីទែនទឹកជាច្រើនទៀត។

ដោយឡែក ក្នុងឆ្នាំ ២០១៩ កន្លងទៅ កាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងសរុបចំនួន ៧៥អណ្តូង សម្រាប់ប្រជាពលរដ្ឋ ២.៨៥៨គ្រួសារ ស្មើមនុស្ស ១០.៧៦ ៩ នាក់៕