បាត់ដំបង៖ លោក ប៊ុត ម៉ក់ អនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាព និងអធិការកិច្ច ខេត្តសៀមរាប ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាព និងអធិការកិច្ច ខេត្តបាត់ដំបងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នាសាលប្រជុំសាលាខេត្តបាត់ដំបង។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក បណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវកិក្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាពនិងអធិការកិច្ច លោកបណ្ឌិត ប៊ុតគឹមសាន អភិបាលរងខេត្តបាត់ដំបង និង លោក អេសារុំ សមាជិកក្រុមប្រឹក្សាខេត្ត និងប្រធានអនុប្រធានមន្ទីរជំវិញខេត្តបានចូលរួម។
លោក ប៉ែន ច័ន្ទសុខរិន អគ្គនាយករដ្ឋបាលកិច្ចការទូទៅក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចបានអានប្រកាសស្តីពីការប្រគល់ភារកិច្ចជូនលោក ប៊ុត ម៉ក់ ជាប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាពនិងអធិការកិច្ចខេត្តបាត់ដំបងជំនួសលោក អៀ វ៉ាន់នីប្រធានចាស់ត្រូវចូលនិវត្តន៍ ។
លោកបណ្ឌិត ប៊ុត គឹមសាន អភិបាលរងខេត្តបាត់ដំបង តំណាងឯកឧត្តមអភិបាលខេត្តបានកោតសរសើដល់ការដឹកនាំកន្លងមករបស់ប្រធានមន្ទីរចាស់ដែលចូលនិវត្តន៍បានបំពេញការងារ កន្លងមករបស់អង្គភាពបានយ៉ាងល្អ និងសូមឲ្យប្រធានថ្មីបន្តដឹកនាំអង្ភភាពកាន់តែល្អនិងធ្វើ យ៉ាងណារក្សាបានសាមគ្គីផ្ទៃក្នុងនិងជាមួយអង្គភាពផ្សេងៗសំដៅសម្រេចឲ្យបានកិច្ចការដែលថ្នាក់លើដាក់ជូន។
លោក បណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាសន៍ថា ពិធីនេះធ្វើឡើងក្នុងគោលបំណងឲ្យឯកឧត្តមអស់លោក លោកស្រី ទទួលស្គាល់ និងយល់ច្បាស់ពីអង្គភាពទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាព និងអធិការកិច្ច ដែលមានមានមុខងារតួនាទីជាច្រើនសំដៅលុបបំបាត់អំពើពុករលួយនិងការអនុវត្តរបស់អង្គភាពផ្សេងៗទៀត ៕