ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឃាត់ខ្លួនបុរសម្នាក់ ពីបទគំរាមសម្លាប់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ បុរសម្នាក់ ត្រូវសមត្ថកិច្ច ការពារគោលដៅសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនយក មក សាកសួរពាក់ព័ន្ធករណីគំរាមសម្លាប់ចៅក្រម និងក្រុមគ្រួសារ នៅក្នុងសវនាការ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ។

បុរសរូបនេះ ឈ្មោះ ជា វាសនា ត្រូវសមត្ថកិច្ចឲ្យដឹងថា បានគំរាមសម្លាប់លោក សាយ សារុន ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ និងក្រុមគ្រួសាររបស់លោកចៅក្រម បន្ទាប់ពីលោកចៅក្រមបើកសវនាការប្រកាសសាលក្រម សំណុំរឿងលែងលះគ្នា រវាងឈ្មោះ ជា វាសនា និងប្រពន្ធ។

បន្ទាប់ពីមានការគំរាមលើលោកចៅក្រម សាយ សារុន សមត្ថកិច្ចបានតាមឃាត់ខ្លួនឈ្មោះ ជា វាសនា នៅកន្លែងផ្ញើម៉ូតូ ក្នុងបរិវេណស្តាតអូឡាំពិក រួចនាំខ្លួនបុរសនេះមកសាកសួរភ្លាមៗនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕