ថៃ៖ ប្រព័ន្ធផ្សព្វផ្សាយមួយរាយការណ៍នៅថ្ងៃសុក្រនេះថា ផ្សែងអ័ព្ទកខ្វក់នៅក្នុងទីក្រុងបាងកកទំនងនឹងកាន់តែអាក្រក់នៅចុងសប្តាហ៍នេះ។
លោក Phuwiang Prakhammin អគ្គនាយកនាយកដ្ឋានឧតុនិយមបាននិយាយថា ប្រព័ន្ធសម្ពាធខ្ពស់ដែលគ្របដណ្ដប់ប្រទេសថៃនៅសប្ដាហ៍នេះបង្កឲ្យមានសីតុណ្ហភាពធ្លាក់ចុះពី ២ទៅ៤ អង្សាសេ។
លោក Phuwiang ត្រូវបានស្រង់សម្តីដោយនិយាយថា នៅពេលដែលប្រព័ន្ធសម្ពាធត្រជាក់នេះនឹងថមថយឥទ្ធិពលនៅថ្ងៃសៅរ៍ទីក្រុងបាងកកនិងតំបន់ជុំវិញប្រាសាទនឹងប្រឈមខ្យល់អាកាសមិនល្អ ហើយផ្សែងអ័ព្ទអាចនឹងកាន់តែអាក្រក់ឡើងទៀតនៅថ្ងៃអាទិត្យ៕