អ្នកវិនិយោគលើវិស័យស្រូវអង្ករបានចាត់ទុកថា ប្រទេសកម្ពុជាមិនរងផលប៉ះពាល់ខ្លាំងទេ ទោះបីជាសហគមន៍អឺរ៉ុបសម្រេចយកពន្ធលើការនាំចូលអង្ករពីប្រទេសកម្ពុជាក៏ដោយ។
លោកឧកញ៉ា ភូ ពុយ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បៃតងបានឲ្យថា ការយកពន្ធអង្ករកម្ពុជាពីសហគមន៍អឺរ៉ុបយ៉ាងណាក៏ដោយ ក៏កម្ពុជាមិនរងផលបះពាល់ខ្លាំងនោះទេ ដោយកន្លងមកក្រុមហ៊ុនលោកធ្លាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុបនិងអាស៊ី ហើយកម្ពុជាក៏មានវិធានការក្នុងការទប់ស្កាត់ចំពោះស្ថានភាពទីផ្សារអង្ករនេះដែរ។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរូ រាយ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងបង្កើនភាពប្រកួតប្រជែង ដោយកាត់បន្ថយចំណាយមិនបានការ នឹងជួយដល់កសិករ រ៉ោងម៉ាស៊ីនកិនស្រូវនិងក្រុមហ៊ុននាំចេញក៏ដូចជាពង្រីកទីផ្សារថ្មីទៀត។ ដូច្នោះ សូមបង ប្អូន កសិករ រោងម៉ាស៊ីមកិនស្រូវ រក្សាភាពស្ងប់ស្ងាត់ រូមគ្នាធ្វើជាមួយគ្នាដើម្បីហែលឆ្លងឧបសក្គនេះ សូមបន្តទិញស្រូវពីកសិករក្នុងពេលប្រមូលផលឆ្នាំនេះ ។
លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងថា ទោះបីជាសហគមន៍អឺុរ៉ុបាប់ផ្តើមគិតពន្ធលើការនាំចូលអង្ករពីកម្ពុាប់ផ្តើមគិតពន្ធលើការនាំចូលអង្ករពីកម្ពុជាក៏ ប៉ុន្តែមិនប៉ះពាល់ខ្លាំងនោះទេ ហើយកម្ពុជាត្រូវតែពង្រឹងជំរុញល្បឿននៃការធ្វើកសិកម្មឲ្យបាន២ដងក្នុង១ឆ្នាំ ចាប់ពី៦ឬ៧តោនក្នុងហិកតា នឹងកាត់បន្ថយការចំណាយរបស់ប្រជាកសិករ ដែលធ្លាប់ចំណាយក្នុងបន្ទុកធំផងដែរនាពេលកន្លងមក។
លោកបានបញ្ជាក់ថា ដោយសារតែទីផ្សារអង្អៀត ហើយបញ្ហាប៉ះពាល់ទីផ្សារអឺរ៉ុបមិនមែនជាបញ្ហាធំទេ រឿងសំខាន់ ផលិតភាពការផលិតឲ្យបានច្រើន បើសិនជាកសិករកម្ពុជាអាចផលិតបាន៣ដងក្នុង១រដូវ ហើយផលិតបានដូចប្រទេសជិតខាងនោះ រឿងយកពន្ធនិងទីផ្សារមិនជាបញ្ហាចោទខ្លាំទេ។
ការគិតពន្ធនាំចូលអង្កររបស់កម្ពុជាចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នេះតទៅ សម្រាប់រយៈពេល៣ឆ្នាំ ដោយឆ្នាំដំបូងតម្លៃពន្ធចំនួន១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន និងឆ្នាំទី២ តម្លៃ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃ១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុង១តោន។
ថ្មីៗនេះបន្ទាប់គណៈកម្មការអឺរ៉ុប បានចេញសេចក្តីប្រកាសថា នឹងចាប់ផ្តើមគិតពន្ធលើការនាំចូលអង្កររបស់កម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ដែលនាំចេញទៅកាន់ប្រទេសដែលជាសមាជិកអឺរ៉ុប ចំនួន២៨ប្រទេស សម្រាប់រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩-២០២១។
សហគមន៍អឺរ៉ុបគឺជាទីផ្សារដ៏សំខាន់សម្រាប់អង្ករកម្ពុជានៅឆ្នាំ២០១៨ កន្លងទៅ ហើយប្រទេសកម្ពុជាការនាំចេញអង្ករទៅអឺរ៉ុបជិត៣០ម៉ឺនតោន ស្មើនឹង៤២.៩៨%នៃចំនួន ដែលបាននាំចេញទាំងអស់ចំនួន៦២ម៉ឺនតោន ៕