សម្តេចក្រឡាហោម ស ខេង បានណែនាំ ៤ចំណុច ជូនអភិបាលខេត្តជាប់ព្រំដែន អគ្គស្នងការនគរបាលជាតិ និងអគ្គនាយកអន្តោប្រវេសន៍ រួមមាន៖
២-វិធានការខាងលើនេះ មិនត្រូវបានអនុវត្តចំពោះពល រដ្ឋវៀតណាម និងពលរដ្ឋកម្ពុជា ដែលកាន់លិខិតឆ្លងដែនការទូត និងផ្លូវការទេ។
៣-អាជ្ញាធរខេត្តជាប់ព្រំដែន ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវធ្វើការសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីជួយសម្រួលការធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញនូវពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ ក្នុងប្រទេសវៀតណាម ប្រសិនបើមាន។
៤-អភិបាលខេត្តជាប់ព្រំដែនជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម និងកម្លាំងមានសមត្ថកិច្ច តាមច្រកព្រំដែនទាំងអស់ ត្រូវសហការសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីធានាថា ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរួម អាចអនុវត្តដោយគ្មានការរាំងស្ទះ។
សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំដល់អាជ្ញាធរខេត្តជាប់ព្រំដែនជាមួយវៀតណាម ត្រូវជម្រាបជូនភាគីវៀតណាម អំពីវិធានការខាងលើនេះ និងស្នើសុំការយោគយល់ ហើយត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការប្រឹងប្រែងរួមគ្នា ក្នុងការបញ្ឈប់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នេះ។
សូមរម្លឹកថា សេចក្តីណែនាំខាងលើរបស់សម្តេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងភ្លាមៗ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានចេញលិខិត ទៅកាន់ស្ថានទូតវៀតណាម ប្រចាំកម្ពុជា ដោយប្រកាសពីការបិទច្រកទ្វារព្រំដែន ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស រវាងកម្ពុជា និងវៀតណាម ដើម្បីជាវិធានការការពារការឆ្លងរាលដាលជំងឺកូវីដ១៩។
សេចក្តីជូនដំណឹងរបស់ក្រសួងបរទេសកម្ពុជា ដែលផ្តល់ដំណឹងយ៉ាងប្រញាប់ ទៅរដ្ឋាភិបាលវៀតណាម តាមរយៈស្ថានទូតប្រចាំកម្ពុជា នាព្រឹកថ្ងៃនេះ បានឲ្យដឹងថា ការផ្អាកនៃដំណើរឆ្លងកាត់ព្រំដែនរវាងប្រជាជន មកពីប្រទេសទាំងពីរ កម្ពុជា-វៀតណាម នឹងចាប់អនុវត្ត នៅវេលាម៉ោង ២៣ និង៥៩នាទី យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។
វិធានការរបស់កម្ពុជានេះ បានធ្វើឡើង ក្រោយពីវៀត ណា បានសម្រេចបិទព្រំដែនជាមួយកម្ពុជា ដោយឯកតោភាគី ដោយគ្មានជូនដំណឹងមកកម្ពុជា ចាប់ពីម៉ោងសូន្យ ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០៕