ស៊ីដនី៖ ប្រទេសអូស្ត្រាលី កំពុងទទួលរងនូវរលកកំដៅក្នុងចន្លោះពី៤០ ទៅ៤៩អង្សាសេ ស្មើនឹងចន្លោះ ពី១០៤ ទៅ១២០អង្សាហ្វារិនហៃនៅទូទាំងប្រទេស នេះបើតាមការឲ្យដឹងពីប្រព័ន្ធផ្សព្វផ្សាយ CNN ។
រលកកំដៅក្នុងកម្រិត៤៩.១អង្សាសេ ស្មើនឹង១២០អង្សាហ្វារិនហៃ បានវាយប្រហារទៅលើតំបន់ Marble Bar ភាគនិរតីនៃប្រទេសអូស្ត្រាលី ។
ការិយាល័យឧតុនិយមអូស្ត្រាលីបានឲ្យដឹងថា រលកកំដៅយ៉ាងទាបបំផុត ស្ថិតក្នុងកម្រិត លើ៤០អង្សាសេ ស្មើនឹង១០៤អង្សាហ្វារិនហៃ ដែលបានវាយប្រហារនៅទូទាំងប្រទេសនេះ ។
ក្រុមអាជ្ញាធរអូស្ត្រាលីបានឲ្យដឹងថា ប្រជាពលរដ្ឋមួយចំនួន កំពុងទទួលរងផលប៉ះពាល់ដល់សុខភាពពីរលកកំដៅនេះ ដែលបានកើតឡើង ចាប់តាំពីថ្ងៃទី១២រហូតដល់ថ្ងៃ១៧ ខែមករា ឆ្នាំ២០១៩នេះ៕