(ភ្នំពេញ)៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងឥស្សរជន ៣រូប ជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ រដ្ឋលេខាធិការ ដែលទើបតែងតាំងថ្មី ទាំង ៣រូប រួមមាន៖ ១-លោក កែ គី ២-លោក សយ ភីរម្យ និង៣-លោក សារុន ឫទ្ធា។
សូមបញ្ជាក់ថា លោក សយ ភីរម្យ ពីមុនជាអនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងពេលបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៦ កាលពីខែកញ្ញា ឆ្នាំ២០១៨ ប៉ុន្តែនៅពេលនេះ លោក សយ ភីរម្យ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម៕