ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជម្រាបជូន បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងអស់សូមឲ្យមានជំនឿជឿជាក់លើរដ្ឋបាលរាជធានីភ្នំពេញ។
លោកថ្លែងទៀតថា ហើយអ្វីៗទាំងអស់ដែលជាព័ត៌មានសូមឲ្យស្តាប់ករប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ផេកផ្លូវការហ្វេស ប៊ុកប្រព័ន្ធព័ត៌មានដែលចុះហត្ថលេខាឬក៏ត្រាត្រឹមត្រូវរបស់រដ្ឋបាលរាជធានីភ្នំពេញ។
លោក បានអំពាវនាវបែបនេះ ក្នុងឱកាស ចែក ម៉ាស់ និងទឹកលាងដៃការពារជំងឺកូវិត១៩ ជូនមន្ដ្រីរាជការ បម្រើការងារនៅសាលារាជ ធានីភ្នំពេញកាលពីរសៀលថ្ងៃទី២៥ មីនា ឆ្នាំ២០២០ ។
លោក អភិបាលរាជធានីភ្នំពេញ នាពេលនេះបានធ្វើឡើង ខណៈប៉ុន្មានថ្ងៃនេះ មានគេបំប៉ោងព័ត៌មានមិនពិតជាច្រើនដូចជាការបិទខណ្ឌបឹងកេងកង មិនអោយជុំបរទេសឆ្លងកាត់ ឬចេញចូលជាដើម។
ពាក់ព័ន្ធនឹងករណីនេះ លោក ចង់ប្រាប់ទៅដល់បងប្អូនក្នុងរាជធានីភ្នំពេញថា អ្វីៗត្រូវមានជំនឿជឿ ជាក់ ច្បាស់លាស់ ហើយកុំជឿនៅលើប្រព័ន្ធផ្សព្វផ្សាយដែលមិនមានការទទួលខុសត្រូវឬមិនមានអត្តសញ្ញាណច្បាស់លាស់ ។
លោក បានបន្ថែមថា សម្រាប់បណ្តាញសង្គម ដែលច្រើនតែបំប៉ោង ពាក្យមិនពិតប្រាកដនេះ សូមឲ្យពិចារ ណា ព្រឹត្តិការណ៍នេះ មុននឹងជឿសូមសួរគ្នា អោយបានច្បាស់លាស់ ។
លើសពីនេះគឺមានមានHotline នៅ ក្នុងរាជធានីភ្នំពេញ ទាក់ទងទៅនឹងរឿង កូវីដ-១៩ (Covid-19) ក៏យើងអាចទទួល យក ដើម្បីពិភាក្សា និងបញ្ជូនបងប្អូន ទៅរកទីតាំង ដើម្បីព្យាបាល ឬក៏ទីតាំងពិនិត្យជំងឺ ឬក៏អាចសួរ Hotline នូវព័ត៌មាន ដែលបងប្អូនមានចម្ងល់ ។
សូមឲ្យបងប្អូនធ្វើតាមរយៈ នេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏អាចទទួលព័ត៌មានផ្ទាល់ នៅក្នុងរដ្ឋបាលយើងតែម្តង ចំពោះព័ត៌មាន ដែលបងប្អូន ចង់ជ្រាប ចង់ដឹង ពីបញ្ហាផ្សេងៗ។
ឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រ ក្នុងការទប់ស្កាត់ ការរីករាលដាល នៃវីរុសកូវីដ-១៩ នៅរាជធានីភ្នំពេញត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា តាមការណែនាំ របស់រាជរដ្ឋាភិ បាល ក៏ដូចជាសម្តេចតេជោ នាយករដ្ឋមន្ត្រី គឺបាន ប្រកាសបិទK Karaoke Television) បិទ Concert ធំៗ (ការប្រគំតន្ត្រី) ការជួបជុំគ្នាដែលមាន មនុស្សច្រើន។
ដោយឡែកនៅថ្ងៃ២៥ខែមីនានេះ ក៏មានគោលការពីសម្តេច ឲ្យផ្អាក បៀកាឌិន ទីតាំងមានលក់ម្ហូបអាហារមានភ្លេងកំដរ ដែលអាចជួបជុំមនុស្សច្រើន ដែលបង្កទៅជាបញ្ហាដល់ប្រជាពលរដ្ឋ ។
ចំណុចនេះ ថ្នាក់ដឹកនាំ បានគិតគូរទៅលើសុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រោះខ្លាចមានការឆ្លង ដែលមិនអាចគ្រប់គ្រងបាន ។យើងបានដឹងទាំងអស់ហើយថា ជំងឺនេះ កិច្ចការការពារអនាម័យ ហើយរស់នៅដាច់ពីគ្នា កុំគៀកគ្នាពេកកុំអោយជួបជុំគ្នាច្រើនញឹកញ៉ាប់ ដែលយើងអាចបង្កាទប់ស្កាត់កុំអោយជំងឺនេះ រីករាលដាលបាន។
លោក អភិបាលបានលើកទឹកចិត្ត បន្តការលក់ដូរ នៅតាមផ្សារ ដើម្បីឲ្យប្រជាពលរដ្ឋរបស់យើង អាច ប្រកបជីវភាពប្រចាំថ្ងៃបានប្រសិនបើយើងផ្អាកផ្សារ យើងអាចទៅអ្វីហូបនៅឯណាបាន?នេះជាបញ្ហាដែលយើងត្រូវគិតគូរ ដូច្នេះហើយយើងនៅតែលើក ទឹកចិត្តឲ្យផ្សារ ត្រូវតែនៅដំណើរការ ៕
ដោយ៖ សំរិត