(ប៉េកាំង)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង ដើម្បីស្វែងរកលទ្ធភាពជួប្រជាជនអាមេរិក ដែលកំពុងតែរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយមេរោគកូរ៉ូណា។
យោងតាមការផ្សាយរបស់ទូរទស្សន៍ CGTN របស់ចិន បាឲ្យដឹងថា ពាក់ព័ន្ធនឹងនេះដែរ លោក ស៊ី ជិនភីង ក៏បានពិភាក្សាជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីរកវិធីការពារការឆ្លងរាលដាលនៃមេរោគកូរ៉ូណា។
គួររំលឹកដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិក បានស្នើសុំការពិគ្រោះជាមួយប្រធានាធិបតី ចិន ដែលរហូតមកដល់ថ្ងៃនេះ មេរោគកូរ៉ូណា កំពុងវាយលុកសហរដ្ឋអាមេរិក ធ្វើអត្រាអ្នកស្លាប់កើនដល់៨៥០០០នាក់ និងមានឆ្លងជំងឺកូវីដ១៩ សរុបជាង ៨១,០០០នាក់៕