ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចំនួនមនុស្សឆ្លងវីរុស Covid-19 កើនឡើងដល់ជាង៧០ម៉ឺននាក់ហើយនៅជុំវិញពិភពលោក

កំណើននៃមនុស្សឆ្លងវីរុស Covid-19 នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន ៧២១ ៣៣ ០នាក់ហើយ គិតត្រឹមថ្ងៃចន្ទ ទី៣០ ខែមីនានេះ ខណៈមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ចំនួន ៣៣ ៩៥៦នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Worldometer ។
ក្នុងចំណោមប្រទេស៥ដែលមានមនុស្សឆ្លងវីរុស Covid-19ច្រើនជាងគេនៅលើពិភពលោក គឺសហរដ្ឋអាមេរិកឈរក្នុងលំដាប់លេខ១ ដែលមានមនុស្សឆ្លងវីរុសនេះសរុបចំនួន ១៤១ ៨១២នាក់ ប្រទេសអ៊ីតាលីលេខ២ ដែលមានមនុស្សឆ្លងសរុបចំនួន ៩៧ ៦៨៩នាក់ ប្រទេសចិនលេខ៣ ដែលមានមនុស្សឆ្លងសរុបចំនួន ៨១ ៤៣៩នាក់ ប្រទេសអេស្ប៉ាញលេខ៤ ដែលមានមនុស្សឆ្លងសរុបចំនួន៨០១១០នាក់ និងប្រទេសអាល្លឺម៉ង់ឈរក្នុងលំដាប់លេខ៥ ដែលមានមនុស្សឆ្លងសរុបចំនួន ៦២០៩៥នាក់ ។
ទោះបីជាកំណើននៃមនុស្សឆ្លង និងស្លាប់ដោយសារវីរុស Covid-19នៅជុំវិញពិភពលោកបានកើនឡើងយ៉ាងលឿនក៏ដោយ ក៏មានអ្នកជំងឺវីរុស Covid-19ចំនួន ១៥១ ០០៤នាក់ បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះដែរ ៕