ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែនប្រកាសថា ការរៀបចំធ្វើច្បាប់ថ្មីមួយដើម្បីត្រៀមទប់ទល់នឹងជំងឺកូវីដ១៩

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០នេះ ដោយសម្តេចតេជោបានប្រកាសពីការរៀបចំធ្វើច្បាប់ថ្មីមួយ ដើម្បីត្រៀមទប់ទល់នឹងជំងឺកូវីដ១៩ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវប្រកាស នៅថ្ងៃសុក្រ ខាងមុខនេះ ដោយដាក់ឆ្លងគណៈរដ្ឋមន្ត្រី ហើយបញ្ជូនមករដ្ឋសភា ដើម្បីប្រជុំអនុម័តជាការប្រញាប់ ។

ប៉ុន្តែសម្តេចតេជោបន្ថែមថា ដោយគ្រាន់តែជាការត្រៀមបម្រុង ក្នុងពេលជំងឺកូវី រីករាលដាលខ្លាំង រហូតដល់យើងមិនអាចគ្រប់គ្រងបាន នៅពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាឲ្យផ្អាក់ការនាំចេញអង្ករ និងស្រូវ តែអនុញ្ញាតឲ្យបន្តនាំចេញអង្ករក្រ ខែមេសា ២០២០តទៅ។

ការសម្រេចនេះដើម្បីរក្សាទុកអង្ករស្រូវ សម្រាប់ការផ្គត់ផ្គង់ក្នុងប្រទេស និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានប្រកាស ដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឲ្យអាជ្ញាធរសមត្ថកិច្ច ចាប់រឹបអូសថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុស កូវីដ១៩។

សម្តេចេតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជីវករ ដែលបំផុសការលក់ថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្ត សូមកុំឲ្យបង្កការស្មុគស្មាញក្នុងសង្គម ព្រោះអង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់ថា ថ្នាំណាមួយ ដើម្បីព្យាបាលនិងការពារជំងឺកូវីដ១៩នៅឡើយទេ។

សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវអោយប្រជាពលរដ្ឋបង្វែរការភ័យខ្លាចទៅជាវិធានកាតទប់ស្កាត់ការ ពារខ្លួនពីជម្ងឺនេះ។សម្តេចតេជោបានអរគុណដល់បណ្តា ញផ្សព្វផ្សាយយុទ្ធនាការអប់រំ , អ្នកនិពន្ធបទច និងការផលិតវីដេអូអប់រំខ្លីៗ ។

សម្តេចតេជោសុំអោយបងប្អូនប្រជាពលរដឋដែលមកពីប្រទេសថៃជាង៥ម៉ឺននាក់នោះ ត្រូវដាក់ខ្លួនអោយនៅដាច់ដោយឡែក១៤ថ្ងៃ រងចាំការធ្វើតេស្តសិន និងត្រូវចេះការពារខ្លួនឯងទប់ស្កាត់ការចម្លងទៅក្រុមគ្រួសារ។