ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីដែលចប់អណត្តិនៅកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះបានទទួលជួបលោកឌីមីទ្រី ធ្វីតកូស (Dmitri Tsvetkov)ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីដែលក្នុងអាកាសដែលត្រូវបញ្ចប់បេសកកម្មកាទូតនៅព្រះរាជាណាចក្រកម្ពុជា។

លោក ឌីមីទ្រី ធ្វីតកូស បានថ្លែងថា អំណរគុណចំពោះសម្ដេចតេជោ និងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរដោយ ឯកឧត្តមបានមកបំពេញបេសកកម្មការទូតរយៈពេល ៦ឆ្នាំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានការគាំទ្រ និង ជួយជ្រោមជ្រែងយ៉ាងខ្លាំងពីសម្ដេចតេជោក៏ដូចជាមន្ត្រីថ្នាក់ដឹកនាំទាំងអស់របស់រាជាណាចក្រកម្ពុជា ដែលការគាំទ្រនេះធ្វើឲ្យឯកឧត្តមបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងបេសកកម្មកាទូត។

ក្នុងរយៈពេល៦ ឆ្នាំនេះ កម្ពុជា និងរុស្ស៊ី បានចុះហត្ថលេខាលើឯកសារចំនួន ៦២ ហើយក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១៤ ផងដែរ។

ជាមួយនេះ លោកក៏បានរៀបចំឲ្យមានឱកាសដំណើរទស្សនកិច្ចរបស់ឯកឧត្ដម នាយករដ្ឋមន្ត្រីរុស្ស៊ីមកកាន់កម្ពុជា ក៏ដូចជាដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្ដេចតេជោទៅកាន់ប្រទេសរុស្ស៊ីផងដែរ។

នៅក្នុងដំណាក់កាលខាងមុខនេះ រុស្ស៊ី នឹងផ្ដល់ជំនួយដល់កម្ពុជាជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ហើយនឹងជួយគាំទ្រដល់កម្ពុជាដើម្បីឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោផងដែរ ថា រុស្ស៊ីកំពុងតែត្រៀមរៀបចំបញ្ជូនម៉ាស មកផ្ដល់ជូនកម្ពុជា ដើម្បីជាការចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ផងដែរ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អរគុណយ៉ាងជ្រាលជ្រៅ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញបេសកកម្មកាទូតនៅកម្ពុជា។

ទន្ទឹមនឹងនេះសម្ដេចមានប្រសាសន៍ថា ឯកឧត្តមឌីមីទ្រី គឺជាឯកអគ្គរដ្ឋទូតមួយដែលបានស្ដារឡើងវិញនូវទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីដែលមានវ័យចំណាស់មកហើយមកកាន់ដំណាក់កាលថ្មី។

លើពីនោះទៅទៀតឯកឧត្តមក៏បានរៀបចំឱ្យមានដំណើរទស្សនកិច្ចជាផ្លូវការ ហើយជាប្រវត្តិសាស្ត្ររបស់នាយករដ្ឋមន្ត្រីរុស្ស៊ី និងដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្ដេចតេជោទៅកាន់ប្រទេសរុស្ស៊ីផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ និងប្រជាពលរដ្ឋរុស្ស៊ីដែលតែងតែឮ ជួយកម្ពុជាកន្លងម លើបញ្ហាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងព័តនក្លែងក្លាយក៏ដូចជាការរៀបចំផ្ដល់ម៉ាសដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

សម្ដេចតេជោបានមានប្រសាសន៍ផងដែរថា ជាការពិតយើងមានទំនាក់ទំនងរយៈពេលយូរឆ្នាំមកហើយ។ យ៉ាងណាក៏ដោយទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរនៅតូចនៅឡើយ ដូច្នេះគប្បីណាយើងជំរុញពិនិត្យមើលសក្តានុពលទាំងឡាយណាដែលអាចជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យបានកាន់តែធំធាត់ឡើងថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានថ្លែងនូវអំណរគុណចំពោះឯកឧត្តមឌីមីទ្រីវនិងជូនពរឲ្យឧត្តមបានទទួលជោគជ័យជាបន្តបន្ទាប់ទៀតនៅក្នុងបេសក កម្មកាទូតថ្មីៗរបស់ឯកឧត្តមនាពេលខាងមុខ។