ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា វីរុស Covid-19 បានសម្លាប់មនុស្ស អស់ចំនួន៣៧ ៧៩៧នាក់ហើយនៅជុំវិញពិភពលោក គិតត្រឹមព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនានេះ ខណៈដែលកំណើននៃមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ចំនួន៧៨៥ ២១៧នាក់ហើយដែរ ។
សហរដ្ឋអាមេរិក មានចំនួនមនុស្សឆ្លងវីរុស Covid-19ច្រើនជាងគេនៅលើពិភពលោក គឺមានចំនួន១៦៤ ១២១នាក់ និងអ្នកជំងឺវីរុស Covid-19ចំនួន៣១៦៣នាក់ បានបាត់បង់ជីវិត ខណៈដែលប្រទេសអ៊ីតាលីក៏មានមនុស្សឆ្លងវីរុសនេះច្រើនជាងគេដែរបន្ទាប់ពីសហរដ្ឋអាមេរិក ដែលអ៊ីតាលីមានមនុស្សឆ្លងចំនួន១០១៧៣៩នាក់ ។
សូមបញ្ជាក់ជូនថា អ្នកជំងឺវីរុស Covid-19ចំនួន១៦៥ ៣៨៧នាក់ បានជាសះស្បើយពី វីរុសនេះដែរ ខណៈដែលអ្នកស្លាប់ និងឆ្លងថ្មីកំពុងកើនឡើងខ្លាំងនៅសហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅតំបន់អឺរ៉ុប ៕