ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង រំលឹក ៥ចំណុចថាកុំខ្លាចពេកនិងកុំបារម្មណ៌ពេកពីCovid19តែត្រូវស្តាប់ និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន ខ្មែររៀលអ៊ី ស្ទែត បានរំលឹក៥ចំណុចដល់ពលរដ្ឋកម្ពុជាថា កុំខ្លាចពេកនិងកុំបារម្មណ៌ពេក ពីCovid19តែតរូវស្តាប់និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលជាកំហិត ដើម្បីការពារសុខភាពនិងជម្ងឺផ្សេងៗ។

លោកឧកញ៉ាបណ្ឌិតបានបញ្ជាក់ថា ចំណុចទី1គឺកុំខ្លាចពេកនិងកុំបារម្មណ៌ពេកពីCovid19តែត្រូវស្តាប់និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានល្អជានិច្ច!។

ចំណុចទី២ លោករំលឹកថា កុំខ្លាចពេកនិងបារម្មណ៌ពេកពីវិបត្តិសេដ្ឋកិច្ច ដោយសារ Covid19ព្រោះយើងជាប្រទេសកសិកម្ម មានស្រូវអង្ករគ្រប់គ្រាន់ ហើយយើងអាចមានឱកាសរស់នៅមិនទាន់សម័យតែអាចសប្បាយដូចពីក្មេង!។

លើសពីនេះទាក់ទងនិងករណីស្លាប់វិញលោកថាចំណុចទី3កុំខ្លាចស្លាប់ដោយសារ Covid19ពេកព្រោះអ្នកសរសេរនិងអ្នកកំពុងអានសុទ្ឋតែមិនដែលបានស្លាប់ហើយស្លាប់មានតែម្តង!។

ហើយទី៤4អ្នកក្រកុំខ្លាចស្លាប់ដោយសារដាច់បាយ ព្រោះមានរដ្ឋជួយ អ្នកធម្យមកុំខ្លាចធ្លាក់ខ្លួនក្រ ព្រោះយើងធ្លាប់ក្រហើយ អ្នកមានកុំខ្លាចអត់បានចាយលុយ ដោយសារមានលុយច្រើនពេក ព្រោះអ្នកមានក៏មិនប្រាកដថាមានសុភមង្គលនិងរស់នៅសប្បាយជាងអ្នកក្រនិងអ្នកធម្យមទេ។

សរុបរួមចំណុចទី5 លោកសូមកុំដោយសារសេចក្តីភ័យខ្លាច Cov id19ខ្លាចវិបត្តិសេដ្ឋកិច្ចខ្លាចអត់អីហូបខ្លាចក្រខ្លាចអត់បានចាយ លុយខ្លាចសេចក្តីស្លាប់ខ្លាចនេះខ្លាចនោះគ្រប់យ៉ាងមកបំផ្លាញជីវិតនិងជីវភាពប្រចាំថ្ងៃរបស់យើង ព្រោះជីវិតយើងជាកម្មសិទ្ឋិរបស់យើង!។

ដោយបណ្ឌិត: គីម ហ៊ាង