ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្ពានថ្មើរជើងនៅផ្លូវម៉ៅសេទុងស្តុបផ្សារដើមគរខណ្ឌទួលគោក មកដល់ពេលនេះការដ្ឋានទាំងមូលសម្រេចបាន៩០ភាគរយហើយ

ភ្នំពេញ៖ស្ពានថ្មើរជើងស្តុបផ្សារដើមគរ ខណ្ឌទួល គោកគិតមក ដល់ព្រឹកថ្ងៃទី០២ មេសា២០២០ នេះការដ្ឋានសាងសង់ទាំងមូលសម្រេចបាន៩០ភាគរយហើយ ក្រោយពីរៀបចំពិធីក្រុងពាលីទៅ តាមទំនៀមទំលាប់បែបសាសនា បញ្ចុះបឋមសិលាសាងសង់ កាលពីចុងខែធ្នូ២០១៩កន្លងមកនេះ។
  លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃ០២ មេសា ឆ្នាំ២០២០ នេះថា ស្ពានថ្មើរជើងស្តុបផ្សារដើមគរខណ្ឌទួលគោកគិតមកដល់ព្រឹកថ្ងៃទី០២មេសា២០២០នេះ ការដ្ឋានសាងសង់ទាំងមូលនៅស ល់តែ១០ភាគរយទៀតទេនឹងរួចរាល់ទាំងស្រុងហើយ ដែលអាចដាក់អោយបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បាននៅពេលឆាប់ៗនេះ។
  លោកសាំ ពិសិដ្ឋ បានរំលឹកថា រដ្ឋបាលរាជធានី ភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ធ្នូកន្លងមកនេះបានរៀបចំពិធីក្រុងពាលីទៅតាមទំនៀមទំលាប់ តាមបែបសាសនាបញ្ចុះបឋមសិលាសាង សង់ស្ពានអាកាសថ្មើរជើងនៅមុខផ្សារដើមគរនិងនមុខសាសាបឋមសិក្សាសន្ធរម៉ុកដែលពិធីនេះបានធ្វើឡើងដោយ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងលោកស្រីនៅចំណុចស្តុប សន្ធម៉ុកសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការបើកការដ្ឋានសាងសង់។
   តាមផែនការ ស្ពានអាកាសថ្មើរជើងនៅតំបន់ផ្សារដើមគរនិងនៅមុខសាលាបឋមសិក្សាសន្ធរម៉ុកនេះ នឹងប្រើប្រាស់រយៈពេល៦ខែដើម្បីស្ថាបនាឲ្យបានរួចរាល់ ដើម្បីជួយសម្រួលដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សបានឆ្លងកាត់ផ្លូវប្រកប ដោយសុវត្ថិភាពមិនប្រឈមទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណា មួយកើតឡើងជាយថាហេតុ។
   គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារដើមគរត្រូវសាងសង់ឡើងកាត់ទទឹងផ្លូវម៉ៅសេទុងខាងលិចជាប់នឹងផ្សារដើមគរ ។ចំណែកគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់មុខ
សាលាបឋមសិក្សាសន្ធរម៉ុកវិញ ត្រូវសាង់សង់នៅលើចំនុចផ្លូវប្រសព្វទាំង៤ទិសតែម្តង ពោលគឺត្រូវសាងសង់កាត់ទទឹងផ្លូវម៉ៅសេ ទុង២ខ្សែនិងកាត់ទទឹងផ្លូវកម្ពុជាក្រោម២ខ្ស ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ផ្លូវនេះដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។
  សូមបញ្ជាក់ថា មកដល់ពេលនេះរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិសែនជ័យមានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែងហើយបើតាមគម្រោងរដ្ឋបាលរាជធានីភ្នំពេញនិងពង្រីកគម្រោងស្ថាបនានេះឲ្យបានច្រើនកន្លែងបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍនិងទីក្រុងមានភាពស៊ីវិល័យនិងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕
ដោយ៖សំរិត