កំណើននៃការបាត់បង់ជីវិតមនុស្សដោយសារវីរុស Covid-19 នៅសហរដ្ឋអាមេរិកបានកើនឡើងក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ ដែលក្នុងរយៈពេល ២៤ម៉ោងក្នុងចន្លោះពីថ្ងៃពុធមកដល់ថ្ងៃព្រហស្បតិ៍ទី០២ ខែមេសានេះ មនុស្សចំនួន៨៨៤នាក់បានបាត់បង់ជីវិតដោយសារវីរុស Covid-19 ដែលនេះបើតាមការអោយដឹងពីសកលវិទ្យាល័យ Johns Hopkins ។
ចំពោះកំណើននៃការឆ្លងរាលដាលវីរុស Covid-19 ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនៅលើទឹកដីអាមេរិក ក៏មានល្បឿនលឿនណាស់ដែរ ដែលគិតត្រឹមថ្ងៃព្រហស្បតិនេះ ការឆ្លងវីរុសនេះនៅសហរដ្ឋអាមេរិកបានកើនឡើងរហូតដល់២១៥ ៤១៧ នាក់ហើយ ខណៈដែលអ្នកជំងឺវីរុស Covid-19 ចំនួន៥១១៦ នាក់បានបាត់បង់ជីវិត ។
សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិកនៅតែឈរក្នុងលំដាប់លេ ខ១នៅលើពិភពលោក ដែលមានករណីឆ្លងវីរុស Covid-19ច្រើនជាងគេនៅលើពិភពលោក ខណៈដែលប្រទេសអ៊ីតាលីឈរក្នុងលំដាប់លេខ២ អេស្ប៉ាញលេខ៣ ចិនលេខ៤និងប្រទេស អាល្លឺម៉ង់លេខ៥ ៕