(ស៊ីលី)៖ អាជ្ញាធររបស់ប្រទេសស៊ីលី បានឲ្យថា គ្រោះរញ្ជួយដីកម្រិត ៦,៧ រ៉ិចទ័របានសម្លាប់មនុស្សយ៉ាងតិច២ នាក់និងរាប់ពាន់នាក់ផ្សេងទៀតគ្មានអគ្គិសនីប្រើប្រាស់នៅភាគខាងជើងប្រទេសនេះ។
ក្រុមអ្នកអង្កេតភូគព្ភសាស្ត្រនៃសហរដ្ឋអាមេរិកបាននិយាយថា គ្រោះរញ្ជួយដីកាលពីថ្ងៃអាទិត្យបានកើតឡើងក្នុងជម្រៅ៥៣គីឡូម៉ែត្រនៃផែនដី។
សូមបញ្ជាក់ថាគ្រោះរញ្ជួយដីកម្រិត ៨,៣ រ៉ិចទ័របានវាយប្រហារភាគខាងជើងប្រទេសស៊ីលីនេះកាលពីឆ្នាំ២០១៥បានសម្លាប់មនុស្សយ៉ាងហោចណាស់១២នាក់៕