ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យអាមេរិក ជំទាស់នឹងគម្រោងធ្វើរបងរបស់លោក ត្រាំ

 

សមាជិកសភាតំណាងរាស្ត្រមួយចំនួនរបស់គណបក្សប្រជាធិបតេយ្យអាមេរិក បាននិយាយថា លោក ដូណាល់ ត្រាំ កំពុងចង់បានលុយយកទៅធ្វើរបងព្រំដែនជាប់ប្រទេស ម៉ិកស៊ិក ដែលជារបងអសីលធម៌ ។

ប្រធានសភាមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Nancy Pelosi បានឲ្យដឹងថា លោកស្រី មិនគាំទ្រគម្រោងអសីលធម៌របស់លោក ត្រាំ ទេ ទោះបីជាប្រធានាធិបតីរូបនេះ នៅតែបន្តបិទសកម្មភាពក្នុងផ្នែកខ្លះនៃរដ្ឋាភិបាលក៏ដោយ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩នេះ ការបិទសកម្មភាពផ្នែកខ្លះនៃរដ្ឋាភិបាលអាមេរិករបស់លោក ត្រាំ បានឈានចូលថ្ងៃទី៣១ហើយ និងនៅមិនទាន់មានសញ្ញាណាមួយដែលត្រូវបើករដ្ឋាភិបាលវិញទេ ៕