(ភ្នំពេញ)៖ មនុុុុស្ស៥នាក់ត្រូវបានប៉ូលិសខណ្ឌឫស្សីកែវឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(វាយជនរងគ្រោះបណ្តាលឲ្យស្លាប់)។ ករណីនេះបានកើតឡើងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទី នៅចំណុចក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៥នាក់ ទី១-ឈ្ គឹម ហួន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅការដ្ឋានសំណង់ ក្រុម៧ ភូមិឡកំបោរ សង្កត់ស្វាយប៉ាក មុខរបរកម្មករសំណង់ ជនដៃដល់, ទី២-ឈ្មោះ ចេវ ដារា ហៅឡុង ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅ ការដ្ឋានសំណង់ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរកម្មករសំណង់បក្ខពួក, ទី៣-ឈ្មោះ ខាន់ សុខុន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែ ស្នាក់នៅការដ្ឋានសំណង់ ក្រុម៧ ភូមិឡកំបោ សង្កាតស្វាយប៉ាក មុខបរកម្មកតសំង់បក្ខពួក, ទី៤-ឈ្មោះ ភ័ណ្ឌ តុល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅការដ្ឋានសំណង់ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរកម្មកសំណង់ បក្ខពួក និងទី៥-ឈ្មោះ ស្រ៊ី វាសនា ហៅពៅ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មរ ស្នាក់នៅការដ្ឋានសំណង់ ក្រុម៧ ភួមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរកម្មករសំណង់ បក្ខពួក។
ជនរងគ្រោះឈ្មោះ ខុន ឃីម ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរកម្មករសំណង់ (រងរបួសបែកក្បាលបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ។
លោកអធិការបន្តថាមុនពេលកើតហេតុខាងលើកជនបង្កទាំង៥នាក់ខាងលើបបួលគ្នាទិញស្រាបៀរផឹក ហើយឈ្មោះ គឹម ហួន ជាអ្នកទៅទិញក៏បានទាស់សំដីជាមួយជនរងគ្រោះនៅកន្លែងទិញស្រា ហើយគឹម ហួន ត្រឡប់មកកន្លែងវិញក៏នាំគា្នទាំ០៥នាក់ទៅវាយជនរងគ្រោះនៅកន្លែងកើតហេតុខាងលើ តែម្តងបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់យកទៅព្យាលនៅមន្ទីរពេទ្យកាលម៉ែត្រលុះចូលថ្ងៃ២១ ខែមករា ឆ្នាំ២០១៩ មន្ទីរពេទ្យបានប្រាប់ក្រុមគ្រួសារថាគ្មានសង្ឃឹមប្រញាប់ដឹកទៅស្រុក ទៅរៀបចំធ្វើបុណ្យលុះដល់ម៉ោង៤និង៣០នាទីទៀបភ្លឺជនរងបានស្លាប់នៅភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ កណ្តាល។
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ កំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ខានខណ្ឌដើម្បី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត ៕