ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្សស្លាប់ដោយវីរុសCovid-19នៅឥណ្ឌូនេស៊ីកើនឡើងដល់១៩៨នាក់រួមទាំងគ្រូពេទ្យ១៨នាក់

ចំនួនមនុស្សស្លាប់ដោយសារវីរុសCovid-19នៅប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់១៩៨នាក់ហើយរួមទាំងគ្រូពេទ្យចំនួន១៨នាក់ផងដែរគិតត្រឹមថ្ងៃចន្ទ ទី០៦ ខែមេសានេះ ខណៈដែលកំណើនមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះក៏បានកើនឡើងដល់ចំនួន២២៧៣ករណីហើយដែរ ដែលនេះបើតាមការចុះផ្សាយរបស់ Xinhua ។
លោក ហាលីក ម៉ាលីក(Halik Malik)អ្នកនាំពាក្យសមាគមវេជ្ជសាស្ត្រឥណ្ឌូនេស៊ី (Indonesian Medical Association)បាននិយាយថា គ្រូពេទ្យចំនួន១៨នាក់បានបាត់បង់ជីវិតកាលពីថ្ងៃអាទិត្យទី០៥ខែមេសានេះ ដោយសារការឆ្លងវីរុសCovid-19ក្រោយពីបានដាក់អោយនៅដាច់ដោយឡែក។
លោក Halik Malik បានបន្ថែមថា គ្រូពេទ្យទាំង១៨ នាក់ដែលបានបាត់បង់ជីវិតនោះ គឺបានឆ្លងវីរុសCovid-19ក្នុងកំឡុងពេលក្រុមគ្រូពេទ្យទាំងនោះបំពេញការងារក្នុងការព្យាបាលអ្នកជំងឺវីរុសCovid-19នៅមន្ទីរពេទ្យដោយខ្វះសម្ភារៈការខ្លួនពីការឆ្លងវីរុសនេះ ៕