ប្រព័ន្ធផ្សព្វផ្សាយStatista បានចុះផ្សាយថា កំណើនសេដ្ឋកិច្ចសកល អាចនឹងកើនឡើងត្រឹមអត្រា២.៤%នៅឆ្នាំ២០២០នេះ គឺមានកំណើនទាបជាងការព្យាករទុករបស់ធនាគារពិភពលោកដែល ថាកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះអាចនឹងកើនឡងក្នុងរង្វង់ ៣.០% ។
កាលពីឆ្នាំ២០១៩កន្លងទៅផលិតផលសរុបក្នុងស្រុករបស់ពិភពលោក មានតម្លៃជាទឹកប្រាក់ប្រមាណជាង៨៦.៦សែនកោដិដុល្លារអាមេរិក ប៉ុន្តែនៅឆ្នាំ២០២០នេះពិភពលោកអាចនឹងបាត់បង់តម្លៃផលិតផលសរុបក្នុងស្រុកជាទឹកប្រាក់ប្រមាណ៣.៥សែនកោដិដុល្លារអាមេរិក ។
ប្រភពដដែលបានបន្តថា មូលហេតុសំខាន់ដែលនាំអោយកំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះគឺដោយសារការឆ្លងរាលដាលនៃវីរុសCovid-19នៅជុំវិញពិភពលោកជាពិសេសគឺប្រទេសមហាអំណាចពិភពលោកដូចជា សហរដ្ឋអាមេរិក ប្រទេសចិន អ៊ីតាលី អាល្លឺម៉ង់ បារាំង អង់គ្លេសនិងប្រទេសអេស្ប៉ាញជាដើមដែលធ្វើអោយប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ចដែលមិនអាចដំណើរការការងារបាន ៕