ខ្ខ្ញុំបាទ គឿន ភិរម្យ និងភរិយា ព្រមទាំងសហការីទាំងអស់ សូមគោរពជូនពរ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជា ណាចក្រកម្ពុជាក្នុងឱកាសដ៏មហាជ័យមង្គលចម្រនជន្មាយុគម្រប់ ៦៩ឆ្នាំឈានចូល ៧០ឆ្នាំ។
ក្នុងឱកាសដ៏មហាបវរប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវមនោ សញ្ចេតនាគោរព ស្រឡាញ់និងដឹងគុណប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំមាតុភូមិ និងប្រជាជនកម្ពុជាឆ្ពោះទៅរកសុខសន្តិភាពការអភិវឌ្ឍនិងភាពចម្រើនរុងរឿង។
ជាថ្មីម្ដងទៀតនៃឱកាសនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យ បវរសួស្ដី សិរីមង្គលវិបុលសុខគ្រប់ប្រការជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រីនិងចៅសូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕