សម្តេចតេជោ ហ៊ុន សែន តម្លើងប្រាក់ឧបត្ថម្ភបន្ថែមនិងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រូពេទ្យក្នុងពេលបំពេញការងារប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីឌ-១៩
កាលពីថ្ងៃទី៤មេសាម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបញ្ជាអោយរដ្ឋមន្រ្តីក្រសួងសុខាភិ បាលនិងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុពិនិត្យបង្កើននូវប្រាក់ឧបត្ថម្ភបំប៉នដល់ក្រុមគ្រូពេទ្យនៅជួរមុខដែលកំពុងបំពេញបេសកកម្មពិនិត្យព្យាបាលជំងឺឆ្លងកូវីឌ-១៩។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ជូន ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប“ត្រូវរៀបចំធ្វើអោយបានឆាប់ព្រោះក្នុងរយៈពេលប៉ុន្មានខែមកនេះ គឺក្រុមគ្រូពេទ្យទាំងនោះមិនមានឱកាសបាននៅជិតប្រពន្ធកូនទេ នេះគឺជាការលះបង់មួយខ្ពស់ណាស់ដូច្នេះ ដើម្បីកុំអោយបងប្អូនកូនក្មួយក្រុមគ្រូពេទ្យទាំងនេះមានការពិបាកខ្វល់ចិត្តក្នុងការគិតគូរទៅដល់ក្រុមគ្រួសារនៅឯផ្ទះហើយកាន់តែមានភាពហ្នឹងហ្នរចិត្តនិងលទ្ថភាពគ្រប់គ្រាន់ក្នុងការបម្រើសេវាសុខភាពជូនបងប្អូនប្រជាពលរដ្ឋយើង”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខ និងសុវត្ថិភាពរបស់ក្រុមគ្រូពេទ្យដែលកំពុងបំពេញការងារជួរមុខប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩«ទាំងសម្ភារៈនិងបរិក្ខារពេទ្យចាំបាច់នានាសម្រាប់គ្រូពេទ្យ គឺត្រូវត្រៀមបម្រុងទុកអោយមានប្រើប្រាស់គ្រប់ៗគ្នាហើយនេះជាការចាំបាច់ ព្រោះយើងមិនអាចអោយគ្រូពេទ្យណាម្នាក់ឆ្លងរោគព្រោះតែខ្វះការទទលខុសត្រូវរបស់យើងនោះទេ”៕