ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោមិនអនុញ្ញាតិឲ្យបងប្អូនខ្មែរយើងដែលរស់នៅក្រៅប្រទេសចូលមកកម្ពុជាអំឡុងពេលនេះនោះទេ

សម្តេចតេជោមិនអនុញ្ញាតិឲ្យបងប្អូនខ្មែរយើងដែលរស់នៅក្រៅប្រ ទេសចូលមកកម្ពុជាអំឡុងពេលនេះនោះទេ ហើយការថ្លែងរបស់សម្តេចតេជោដូច្នោះធ្វើឡើង ក្នុងសន្និសីទកាសែតនៅថ្ងៃទី៧ ខែមេសានេះ។
សម្តេចតេជោ ហ៊ុន សែនក៏បានអំពាវនាវទៅដល់បងប្អូនកងទ័ព មួកខៀវកម្ពុជានៃអង្គការសហប្រជាជាតិ ដែលកំពុងឈរជើងការ ពារសន្តិភាពនៅតាមបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសម៉ាលី ស៊ុតដង់ជាដើមត្រូវមានតាមដានសុខភាព និងត្រូវមានរបាយការណ៍ជាប្រចាំ។
សម្តេចតេជោបានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់នៅពេលនេះគឺត្រូវរួមគ្នាប្រយុទ្ធទប់ទល់ការឆ្លងចូលជំងឺកូវីឌ-១៩ពីខាងក្រៅ។ ជាមួយគ្នានោះ យើងត្រូវទប់ស្កាត់ពីអ្នកដែលកើតហើយមិនអោយឆ្លងទៅអ្នកដែលមិនទាន់កើត តាមរយៈវិធានការដែលយើងអនុវត្តកន្លងមក។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាមិនមានការអោយបិទវត្តអារាមនិងវិហារសាសនាផ្សេងៗឡើយតែគ្រាន់តែ ហាមមិនអោយមានការជួបជុំប្រមូលផ្តុំគ្នាតែប៉ណ្ណោះ ចៀសវាងកុំអោយមានការរីករាលដាលជំងឺនេះដល់សហគមន៍។
សម្តេចតេជោ ហ៊ុន សែនបានបន្តទៀតថា ចំពោះការត្រៀមបម្រុងសម្រាប់អ្នកជំងឺនេះ គឺយើងបានត្រៀមបន្ទប់ចំនួន៣,០០០បន្ទប់ហើយមានទាំងសណ្ឋាគារនិងសាលារៀនជាដើម ក្នុងនោះយើងក៏បានត្រៀមក្រុមគ្រូពេទ្យជំនាញនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផងដែរ។
លើសពីនេះសម្តេចថា យើងបានត្រៀមអាវគ្រូពេទ្យចំនួន៥ពាន់សម្រាប់ និងម៉ាស៥ម៉ឺនម៉ាស ឮរួមទាំងអាល់កុលផងដែរ។
ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែ នៅតែបន្តសុំអោយវិស័យឯកជន និងវិស័យឯកជនត្រូវមានការយោគយល់គ្នាក្នុងអំឡុងពេលនៃវិបត្តិនៃជំងឺកូវីឌ-១៩តាមរយៈការអនុគ្រោះឬការពន្យាប្រាក់ឈ្នួល ជួលអគារ,ឈ្នួលផ្ទះការបង់រំលស់ផ្ទះនិងអាជីវកម្មផ្សេងជាដើមដើម្បីរួមចំណែកកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងមាន វិបត្តិនៃជម្ងឺកូវីឌ-១៩នេះ៕