សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៧ខែមេសានេះ ដោយសម្តេចបានសម្រេចអោយមានការផ្អាកពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
សម្តេចតេជោថ្លៃងថា ទាំងវិស័យរដ្ឋនិងឯកជនត្រូវធ្វើការជាធម្មតា មិនមានការឈប់សម្រាកនោះទេហើយរដ្ឋនឹងសងថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃមកវិញនៅពេលក្រោយ។
លើសពីនេះសម្តេចបម្តថា ជាមួយគ្នានោះ យើងត្រូវកាត់បន្ថយការធ្វើដំណើរ នៅតំបន់រមនីយដ្ឋាននានាទីប្រជុំជន តែទោះជាយ៉ាង ណាក៏ដោយសម្តេចតេជោអនុញ្ញាតអាចធ្វើការគោរពសសនានៃពិធីបុណ្យចូលឆ្នាំនៅតាមផ្ទះរៀងៗខ្លួន។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ចំពោះការត្រៀមបម្រុងសម្រាប់អ្នកជំងឺនេះគឺយើងបានត្រៀមបន្ទប់ចំនួន ៣,០០០ បន្ទប់ហើយមានទាំងសណ្ឋាគារនិងសាលារៀនជាដើម ក្នុងនោះយើងក៏បានត្រៀមក្រុមគ្រូពេទ្យជំនាញនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផងដែរ។
សម្តេចបន្ថែមថា យើងបានត្រៀមអាវគ្រូពេទ្យចំនួន៥ពាន់សម្រាប់ និងម៉ាស៥ម៉ឺនម៉ាសរួមទាំងអាល់កុលផងដែរ។បញ្ហាស្បៀងយើងបានត្រៀមអោយមានការផ្អាកការនាំចេញនូវស្បៀងអាហារសំខាន់ៗដូចជា អង្ករ អំបិល និង ត្រីជាដើម។