ភ្នំពេញ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឲ្យគ្រប់បណ្តាខណ្ឌទាំង១៤ត្រូវធ្វេីយ៉ាងណាពង្រឹកការយកចិត្តទុក អោយដែនសមត្ថកិច្ចរបស់ខ្លួនធានាបាននូវសុវត្តិភាពជូនប្រជាពលរដ្ឋចៀសឆ្ងាយពីការឆ្លងនិងរីករាលដាលនូវវីរុសកូវីដ១៩ (COVID19)។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំបែបនេះ នៅក្នុងឱកាសធ្វេីការចែកសម្ភារៈអនាម័យដូចជា អាល់ កុល និងម៉ាស់ជូនដល់បណ្តាខណ្ឌទាំង១៤ក្នុងរាជធានី ដេីម្បី យកទៅបំរេីការនូវការបង្ការនិងទប់ស្កាត់វីរុសកូវីដ១៩នៅល្ងាចថ្ងៃទី០៦ ខែមេសាឆ្នាំ២០២០នេះ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធរដែនដី ត្រូវតែមាន ការយកចិត្តទុកដាក់និងចូលរួមអោយសកម្ម ធ្វេីយ៉ាងណាជម្រាបជូនអោយប្រជាពលរដ្ឋមានការយល់ដឹងពីបញ្ហានៃផលប៉ះពាល់របស់វីរុសកូវីដ១៩ ជាពិសេសត្រូវផ្តោតការយកចិត្តទុកដាក់ ស្វែងរកអោយដឹងពីទីលំនៅរបស់ពលករ ដែលបានវិលត្រលប់មកប្រទេសវិញ ក្នុងអំឡុងពេលកូវីដ១៩ កំពុងរីករាលដាលនៅជុំវិញពិភពលោក។ក្នុងនោះត្រូវមានការយកចិត្តទុកដាក់ពិនិត្យមេីលពីជីវភារស់នៅរបស់គាត់ ហេីយប្រសិនបេីគាត់ទេីបតែត្រលប់មកត្រូវណែនាំអោយគាត់នៅដោយឡែកពីមនុស្ស ជុំវិញខ្លួនរយៈ១៤ថ្ងៃ។
ជាងនេះទៅទៀតប្រសិនបេីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលជាពលករមានសភាពតូចអាជ្ញាធរត្រូវស្វែងរកទីកន្លែង ដេីម្បីដាក់គាត់អោយនៅដាច់ដោយឡែកដូចជា សាលារៀនរឺផ្ទះសំណាក់នានានៅមូលដ្ឋាននោះតម្តង ។
លោកអភិបាលបានបញ្ជាក់ទៀតថាក្រោយពីប្រជាពលរដ្ឋដែលជាពលរដ្ឋបានដាក់ខ្លួន រស់នៅដាច់ដោយឡែករយៈពេល១៤ ថ្ងៃនោះអាជ្ញាធរមូលដ្ឋានត្រូវតាមដានមេីលពការរស់នៅរបស់គាត់ថា តេីមានការខ្វះខាតនូវ មុង កន្ទេល ភួយ ខ្នេីយ សំរាប់ស្នាក់នៅគ្រប់គ្រាន់ហេីយរឺនៅ បេីមានការខ្វះខាតរដ្ឋបាលខណ្ឌ ត្រូវធ្វេីការដោះស្រាយជូនពួកគាត់ភ្លាមតែម្តង ។
លោកអភិបាកបានអោយដឹងទៀតថា រដ្ឋបាលរាជធានីភ្នំ ពេញបានធ្វេីការទំនាក់ទំនងជាមួយនិងប្រធានផ្សារនានានៅក្នុងរាជធានីរួចរាល់ ដេីម្បីធានាបាននូវការលក់មុង កន្ទេល ភួយ ខ្នេីយដល់អាជ្ញាធរសំរាប់យកទៅចែកជូនបងប្អូនពលករដែលបានដាក់ខ្លួននៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ៕
ដោយ៖សំរិត