ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនផ្តល់អំណោយជូនសមាគមក្តីសង្ឃឹមរបស់ជនក្រីក្រ​

កំពង់ស្ពឺ៖ដោយមើលឃើញនូវការខ្វះខាតទន្ទឹមនឹងជំងឺកូវីដន- ១៩រីករាដាលជាសកលផងនោះ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត បានផ្តល់អំណោយជូនដល់សមាគមក្តីសង្ឃឹមរបស់ជនក្រីក្រ ស្ថិតនៅភូមិព្រៃជុំ​ ឃុំយុទ្ធសាមគ្គី​ស្រុកឧត្តុង្គ​ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៦ ខែមេសាឆ្នាំ២០២០នេះ។

អំណោយនេះ តាមរយៈលោកស្រី ហ៊ុន ម៉ាណា បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនរួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួនធំ,អង្កចំនួន ៣តោនត្រី ខ៥កេស,នំធុង៥កេស ,មុង ៥០,ភួយ៥០, ខ្នើយ ៥០,ទឹកសុទ្ធអរ៉ូណា៥០កេស,កន្សែង ៥០,ខ្ទះ៣,វែក៣,ឆ្នាំង៣ កាធុន៥,ចានបាយ៥០,ចានសម្លរ៥០ ,សាប៊ូដុសខ្លួន១០ដុំធំ។

ទឹកត្រី៣យួរទឹកសុីអុីវ៣យួរ,មីជាតិ៣កេសធំនិងសម្ភារសិក្សាសម្រាប់ក្មួយៗសិស្សានុស្ស ក្នុងនោះផងដែរលោកជំទាវ ហ៊ុន ម៉ា បានផ្តល់ជូនដល់បុគ្គលិកសមាគមក្តីសង្ឃឹមរបស់ជនក្រីក្រ ចំនួន ១៥នាក់ ក្នុងម្នាក់ៗទទួលបានប្រាក់ចំនួន៤០មុឺនរៀលនិងឃីតមួយកញ្ចប់ ជាពិសេសលោកជំទាវ ហ៊ុន ម៉ាណាបានឧបត្ថម្ភប្រាក់ដល់សមាគមចំនួន ០៣ខែ ក្នុងខែ ១,៥០០ដុល្លារ ផ្តល់ជូនសរុបចំនួន ៤,៥០០ដុល្លារអាមេរិក។

សូមបញ្ជាក់ថា សមាគមនេះ គឺជាកន្លែងជួយសង្គ្រោះកុមារកំព្រាក្រីក្របំផុត ដែលមានចំនួន ៥០នាក់ ដើម្បីឱ្យមានលទ្ធភាពក្នុងការសិក្សា និងផ្តល់ជំនាញវិជ្ជាជីវៈផ្សេងៗដល់ពួកគេ។ អំណោយរបស់សម្តេចទាំងទ្វេនេះអាចដោះស្រាយនូវបញ្ហាមួយចំនួនធំនិងបានជួយឱ្យសមាគមបន្តការងារបានដោយរលូនក្នុងការចិញ្ចឹមគ្រប់គ្រងកុមារកំព្រាទាំងអស់ជាបន្តបន្ទាប់។

ប្រធានសមាគមក្តីសង្ឃឹមរបស់ជនក្រីក្រលោក នៅ សារ៉ាត់ តំ ណាងឱ្យសមាគមបានសម្តែងក្តីរីករាយជាពន់ពេករកអ្វីប្រៀបផ្ទឹមពុំបានឡើយ និងបានថ្លែងអំណរគុណចំពោះសម្តេចទាំងទ្វេដែលតែង តែគិតគូអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្របទីកន្លែងនិងសូមជូនពរសម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនព្រមទាំងក្រុមគ្រួសារឱ្យមានសុខភាពល្អបរិបូរណ៍ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើននិងមានសុខសន្តិភាពយូរអង្វែងបន្តបន្ទាប់ទៅមុខទៀត។