នៅក្នុងដំណាក់កាលដែលកម្ពុជាកំពុងប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ -១៩ ពេលនេះរាជរដ្ឋាភិបាលបានផ្អាកការនាំចេញអង្ករនិងត្រីទៅក្រៅប្រទេស ដើម្បីអោយផលិតផលទាំងនេះកាន់តែសំបូរនិងងាយស្រួលរកទិញ ជាមួយតម្លៃធម្មតានៅទូទាំងប្រទេស។
ប៉ុន្តែចំពោះអង្ករក្រអូបដែលមានកុងត្រនាំចេញទៅប្រទេសចិនជាមិត្តគឺនៅដំណើរការធម្មតា។ក្រៅពីអង្ករ និងត្រី គឺ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអោយត្រៀមអំបិល និងត្រៀមរោងចក្រផលិតមី និផលិតទឹកសុទ្ធដបសម្រាប់ជួយប្រជាពលរដ្ឋផងដែរ។
ដូច្នេះទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយក៏ប្រជាពលរដ្ឋខ្មែរត្រូវតែមានស្បៀងអាហារទទួលទានដែរ៕