ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្សស្លាប់ដោយវីរុសCovid-19កើនឡើងដល់ជាង១០ម៉ឺននាក់ហើយនៅជុំវិញពិភពលោក

ចំនួនមនុស្សស្លាប់ដោយសារវីរុសCovid-19នៅជុំវិញពិភពលោក បានកើនឡើងដល់ ជាង១០ម៉ឺននាក់ គឺចំ នួន១០២ ៦៩៦នាក់ហើយ គិតត្រឹមថ្ងៃសៅរ៍ ទី១១ ខែមេសានេះ ខណៈដែលចំនួនមនុស្សឆ្លងវីរុសនេះ ក៏បាន ៦៩៨ ៣២៣នាក់ហើយដែរ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។

សហរដ្ឋអាមេរិកជាប្រទេសដែលមានមនុស្សឆ្លង វីរុស Covid-19ច្រើនជាងគេនៅលើ ពិភពលោក ដែលមានរហូតដល់ចំនួន៥០២ ៣១៨នាក់ បន្ទាប់មកប្រទេសអេស្ប៉ាញ ដែល មានមនុស្សឆ្លងវីរុសនេះចំនួន១៥៨ ២៧៣នាក់ និងប្រទេសអ៊ីតាលីឈរក្នុងលំដាប់លេខ៣ ដែលមានមនុស្សឆ្លងចំនួន១៤៧ ៥៧៧នាក់ ។

ចំពោះប្រទេសដែលមានមនុស្សស្លាប់ច្រើនជាងគេដោយសារ វីរុសCovid-19 គឺប្រទេសអ៊ីតាលី ដែលមានមនុស្សស្លាប់រហូតដល់ចំនួន១៨ ៨៤៩នាក់ បន្ទាប់មកគឺសហរដ្ឋ អាមេរិក ដែលមានមនុស្សស្លាប់ដោយសារវីរុសនេះចំនួន១៨ ៧២៥នាក់ ៕