ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន Nissan Motor ចរចាខ្ចីប្រាក់ឥណទាន៤.៦លានដុល្លារអាមេរិកពីធនាគារ

ក្រុមហ៊ុន Nissan Motor ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន កំពុងចរចាជាមួយជាមួយធនាគាររបស់ប្រទេសនេះ នៅថ្ងៃសុក្រ ទី១០ ខែមេសានេះ ក្នុងការខ្ចីប្រាក់ឥណទានប្រមាណ៥០០លានយ៉េន ស្មើនឹង៤.៦លានដុល្លារអាមេរិក ដើម្បីយកទៅប៉ះប៉ូវ ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុននេះដោយសារ ដែលនេះបើតាមការចុះផ្សាយរបស់ NHK ។
អ្នកនាំពាក្យក្រុមហ៊ុន Nissan Motor បានអោយដឹងថា ក្រុមហ៊ុននេះនៅមិនទាន់មើលឃើញពីបរិមាណទឹកប្រាក់ពិតប្រាកដ ដែលខ្លួននឹងត្រូវបាត់បង់ដោយសា ដោយសារតែវីរុសនេះនៅតែបន្តឆ្លងរាលដាលនៅឡើយ ប៉ុន្តែផលប៉ះពាល់ដល់ក្រុមហ៊ុននេះ គឺពិតជាកើតមាននៅពេលខាងមុខ ។
អ្នកនាំពាក្យដដែលបានបន្តថា ប្រាក់ឥណទានទាំង៤ .៦លានដុល្លារអាមេរិកនេះ នឹងយកទៅថែរក្សាស្ថិរភាពផលិតកម្មរថយន្ត និងការទូទាត់ជូនបុគ្គលិកខណៈដែល រោងចក្រផលិតរថយន្តមួយចំនួនរបស់ក្រុមហ៊ុននេ ត្រូវបានបិទទ្វារចាប់តាំងពីមានការឆ្លងរាលដាលនៃវីរុស Covid-19នៅជុំវិញពិភពលោក ៕