ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឃួង ស្រេងកោះប្រជុំមន្ដ្រីជំនាញ ដោះស្រាយចរាចរណ៍នៅច្រមុះជ្រូកក្បាលថ្នល់ក្រោយពីដកការ៉ាសសាំងសូគីមិចចេញពីចំណុចប៉ះពាល់

ភ្នំពេញ៖ លោក ឃួង ស្រេង បានបញ្ជាក់ថា ការដោះស្រាយចរាចរណ៍នៅចំណុច ច្រមុះជ្រូកក្បាលថ្នល់ ប្រសព្វនិងមហាវិធីសម្ដេចតេជោហ៊ុនសែន(ផ្លូវ៦០ម៉ែ និងអាចដោះស្រាយបាន នូវសារាចរ៥0% បន្ថែមទៀត ក្រោយពីអាជ្ញាធររាជធានីភ្នំពេញដកយកសាំងសូគីមិចនៅចំណុច ច្រមុះជ្រូកក្បាលថ្នល់នេះចេញ ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងបែបនេះនៅក្្នុងកិច្ចប្រជុំមួយជាមួយនឹងអាជ្ញាធរនិង មន្រ្តីពាក់ព័ន្ធមួយចំនួននៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សារកដំណោះ ស្រាយធ្វើយ៉ាងណាដោះស្រាយឲ្យបានល្អប្រសើរលើបញ្ហា សរា ចរនៅចំណុចផ្លូវច្រមុះជ្រូកក្បាលថ្នល់ប្រសព្វនឹងផ្លូវសម្ដេចមហាគណៈមហាសេនាបតីតេជោ ហ៊ុន សែន ឬ(ផ្លូវ៦០ម៉ែត្រ) ខណៈដែរផ្លូវនេះ មានការកកស្ទះចរាចរណ៍រាល់ថ្ងៃុ។

លោកបានបញ្ជាក់ថា ដើម្បីដោះស្រាយនូវការកកស្ទះនៅតំបន់នេះ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងក្លាណាស់ ដោយយើងបានកសាងស្ពានអាកាសក្បាលថ្នល់ហើយចំពោះមុខច្រមុះជ្រូកជាគោលការណ៍យើងនឹងយកការ៉ាសសាំងសូគីមិចមួយនៅចំណុចនេះចេញ ដើម្បីកែលំអរនូវប្រព័ន្ធចរាចរណ៍តំបន់នេះឲ្យប្រសើរឡើង។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីយកការ៉ាសសាំងសូគីមិចមួយនេះចេញ ការដោះស្រាយបញ្ហាចរាចរនៅតំបន់ច្រមុះជ្រូកក្បាលនេះ យើងអាចសំរួលការដោះស្រាយបញ្ហាចរាចរណ៍បានប្រមាណជា៥០ភាគរយបន្ថែមទៀត ជាមួយនឹងការពង្រីកមហាវិធីព្រះមុនីវង្សឲ្យបានបីកន្លែងផងដែរ។

ប៉ុន្តែទោះបីយ៉ាងណាក្តីចំពោះវិធានការចំពោះមុខ គឺការកែសម្រួលប្រព័ន្ធភ្លើងស្តុបនៅតំបន់នេះមួយជំហានសិន ដោយហេតុថាក្នុងមួយថ្ងៃមានយានយន្តធ្វើចរាចរឆ្លងកាត់ប្រមាណជាជាងមួយម៉ឺនគ្រឿង៕