លោក ហៃ ស៊ីណា (វឌ្ឍនា) នាយកការផ្សាយ( Daily-Khmer) និងភរិយា សហការីទាំងអស់ គោរពជូនពរសម្តេចតេជោនិង ប៊ុនរ៉ានី ហ៊ុន សែនក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំជូត ទោស័ក ព.ស .២៥៦៤។
ក្មួយ និងក្រុមគ្រួសារ សូមលំឱនកាយគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្ដេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានប្រកបនូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួនបញ្ញាញាណភ្លឺថ្លាឈ្លាសវៃ និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាពតរៀងទៅ។
ក្មួយ និងក្រុមគ្រួសារ សូមសម្តែងនូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ និងកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះវីរៈភាពដ៏ឆ្នើម និងឆន្ទៈដ៏មោះមុតរបស់សម្ដេចដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយគតិបណ្ឌិតដ៏ផូរផង់ក្នុងការដឹកនាំប្រទេសជាតិទទួលបានសុខសន្តិភាពពេញ លេញ ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបា សន្តិសុខសង្គម ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងកិច្ចការស្តារ និងអភិវឌ្ឍប្រទេសជាតិ។
ស្ថិតក្នុងស្ថានភាពនៃការរីករាលដា លជស សម្តេចពូ គឺជាបុរសសង្ហារដើរបញ្ច្រាសទិស និងបើក បេះដូង ចំហរ ដោះស្រាយវិបត្តិមនុស្សធម៌នៅលើសជួយគ្នាក្នុងគ្រាក្រដោយទទួលទេសចរណ៍ចម្រុះជាតិសាសន៍លើនាវាវ៉េស្ទឺដាម ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាមានភាពល្បីរន្ទឺខ្ទរខ្ទាលើឆាកអន្តរជាតិ។
សម្តេចតេជោបានយកចិត្តទុកដាក់ បរិច្ចាកប្រាក់បៀវត្សរបស់ខ្លួនផ្ទាល់ និងចាត់វិធានការចាំបាច់នានា ក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ ដើម្បីគាំពារអាយុជីវិតប្រជាជន ក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសឆ្នាំថ្មីនេះខ្ញុំបាទនិងក្រុមគ្រួសារ សូមលើកហត្ថប្រណម្យបួងសួងដល់តេជបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស.២ ៥៦៤ ព្រះនាម គោរាគទេវី សូមជួយអភិបាលគ្រងរក្សាប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរ ជូន សម្ដេចទាំងពីរ ជាទីគោរពដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ព្រមទាំង បុត្រា បុត្រី បុត្រប្រសារ និង ចៅៗជាទីស្រឡាញ់។
សូមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ ដើម្បីបន្តដឹកនាំប្រទេស កម្ពុជា ក្នុងសុខសន្តិភាព ស្ថិរភាព សម្បូរណ៍សប្បាយរុងរឿងតរៀងទៅ។
សូម សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ និងស្មោះត្រង់ជារៀងរហូតអំពីក្មួយ។