លោក ជុំ កុសល ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការក្រសួងព័ត៌មានបានផ្ញើសារទៅកាន់មនុស្សខ្មែរមួយចំនួនកំពុងរស់នៅក្រៅប្រទេស ដែលតែងតែមើលមកកម្ពុជាដោយភាពអវិជ្ជមាន ក្នុងការទប់ស្កាត់Covid-19 សូមធ្វើយ៉ាងណាការពារខ្លួនឯ បើមិនអ៊ីចឹងទេក្រែងលោចោលឆ្អឹងនៅទីនោះ។
លោកបានបញ្ជាក់ថា នៅកម្ពុជាមកដល់ម៉ោងនេះមិនទាន់មានអ្នកស្លាបដោយសារCovid-19នៅឡើយទេ ។ ហើយការឆ្លងក៏មានចំនួនតិចតួចបំផុត ។ឯការព្យាបាលជាសះស្បើយក៏មានការកើនខ្ពស់ជិតឈានដល់ដល់ខ្ទង់ រយទៅហើយ ។
ទន្ទឹមនេះចំនួនអ្នកនៅកំពុងព្យាបាលនៅក្រោម៥០ នាក់ប៉ុណ្ណោះ ។ ទាំងនេះគឺដោយសារការដាក់ចេញវិធានការជាកលាក់របស់រាជរដ្ឋាភិបាលនិងការខិតខំប្រឹងប្រែងទាំងអស់គ្នាពីអាជ្ញាធរពាក់ព័ន្ធបូករួមទាំងមានករអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនតាមវិធានការពារសុខភាពរបស់ក្រសួងសុខាភិបាលពីសំណាក់ប្រជាពលរដ្ឋ ។
លើសពីនេះលោកថា ការមានវិធានការទប់ស្កាត់បានយ៉ាងល្អនេះ បានធ្វើឲ្យអង្គការសុខភាពលោកកំណត់ថា ប្រទេសកម្ពុជាគ្រប់គ្រងជំងឺកូវិដ-១៩ ទទួលបានលទ្ធ ផលល្អប្រសើរ ដែលប្រទេដទៃទៀតគួរតែយកគំរូតាមកម្ពុជា ។
នេះគឺជាការវាយតម្លៃរបស់អង្គការសុខភាពពិភពលោកចំពោះលទ្ធផលជាក់ស្តែងនៅកម្ពុជា មិនមែនកម្ពុជាខ្លួនឯងជាអ្នកថាទេ ។
ហេតុដូច្នេះ សូមអស់លោកនៅខាងក្រៅបើកភ្នែកមើលដោយបរើវិចារណញ្ញាណ មិនមែនតាមបែបសភាវគតិដែលជាសន្តានរបស់អស់លោកនោះទេ ។