ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សស្លាប់សរុបដោយសារវីរុសCovid-19នៅ ជុំវិញពិភពលោក បានកើនឡើងដល់ជិត១២ម៉ឺននាក់ហើយ គឺ១១៩ ៦៩២នាក់ គិតត្រឹមថ្ងៃអង្គារ ទី១៤ ខែមេសានេះ ។
ចំពោះកំណើននៃការឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បាន កើនឡើងក្នុងល្បឿនលឿនណាស់ដែរ ដែលគិតត្រឹមថ្ងៃអង្គារដដែលនេះ មានមនុស្សប្រមាណជាង២លាបានឆ្លងវីរុសនេះ ខណៈដែលអ្នកជាសះស្បើយមានប្រមាណ ៤៤៥ ០០៥នាក់ ។
សហរដ្ឋអាមេរិក នៅតែជាប្រទេសដែលមានមនុស្សឆ្លង និងស្លាប់ច្រើនជាងគេនៅលើពិភពលោក ដោយសារវីរុសCovid-19 និងបន្ទាប់មកប្រទេស អេស្ប៉ាញ អ៊ីតា លី បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ៕