សារទាំងស្រុងសម្តេចតេជោ!!! សុខសប្បាយជាទេបងប្អូនជនរួមជាតិ។ អរគុណចំពោះការយកចិត្តទុកដាក់ធ្វើតាមការណែនាំរបស់រាជរដ្ឋាភិ បាលក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ- ១៩ នៅក្នុងប្រទេសយើង។ សូមកូនក្មួយកុំធ្វេីអ្វីដែលខុសច្បាប់នៅក្នុងប្រទេសគេដែលកំពុងដាក់ក្នុងគ្រាអា សន្នអោយសោះ។
ទន្ទឹមនឹងនេះដែរ សូមអំពាវនាវដល់បងប្អូនកូនក្មួយ និងពលករពលការនីដែលកំពុងរស់នៅធ្វើការក្រៅប្រទេស ជាពិសេសនៅប្រទេសថៃ សូមគោរពតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយដែលប្រទេសគេបានដាក់ចេញរួមទាំងច្បាប់បម្រាមគោចរ និងបម្រាមជួបជុំគ្នាជាក្រុម ឬជប់ លៀងជាក្រុមដែលពេលនេះប្រទេសគេកំពុងមានការ ហាម ឃាត់តឹងរឹងបំផុតក្នុងការទប់ស្កាត់ការចម្លងកូវីដ-១៩។
សំខាន់ណាស់នៅពេលនេះ គឺសុវត្ថិភាពសុខភាពអាយុជីវិតបងប្អូនកូនក្មួយពលករពលការនីផ្ទាល់។ សូមបងប្អូនយោគយល់និងគោរពច្បាប់ទាំងក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសនៅក្នុងស្ថានភាពដែលប្រទេស ភាគច្រើនបានដាក់ចេញនូវបទបញ្ញត្តិនិងបម្រាមដ៏តឹងរឹងក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
សូមទេវតាឆ្នាំថ្មីនាំមកនូវសិរីសួស្តី និងលាភសំណាងដល់បងប្អូន និងកូនក្មួយទាំងអស់គ្នា ហើយសូមបានចៀសផុតពីជំងឺឆ្លងកូនវីដ-១៩ គ្រប់ៗគ្នា៕