លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា និងលោកជំទាវ សមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងសមាជិកទាំងអស់ គោរពជូនពរសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំជូត ទោស័ក ព.ស .២៥៦៤។
សូមលំឱនកាយគោរពជូ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្ដេចតេជោនិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត សូមសម្តេចមានព្រះកាយពលរឹងមាំនិងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាពតរៀងទៅ។
ខ្ញុំបាទ និងក្រុមគ្រួសារ សូមសម្តែងនូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ និងកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះវីរៈភាពដ៏ឆ្នើម និងឆន្ទៈដ៏មោះមុតរបស់សម្ដេចដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយគតិបណ្ឌិតដ៏ផូរផង់ក្នុងការដឹកនាំប្រទេសជាតិទទួលបានសុខសន្តិភាព និងអភិវឌ្ឍ។
ក្នុងឱកាសឆ្នាំថ្មីនេះខ្ញុំបាទនិងក្រុមគ្រួសារ សូមលើកហត្ថប្រណម្យបួងសួងដល់តេជបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស.២ ៥៦៤ ព្រះនាម គោរាគទេវី។
សូមជួយអភិបាលគ្រងរក្សាប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរ ជូន សម្ដេចទាំងពីរ ជាទីគោរពដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ព្រមទាំង បុត្រា បុត្រី បុត្រប្រសារ និង ចៅៗជាទីស្រឡាញ់។
សូមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ ដើម្បីបន្តដឹកនាំប្រទេស កម្ពុជា ក្នុងសុខសន្តិភាព ស្ថិរភាព សម្បូរណ៍សប្បាយរុងរឿងតរៀងទៅ។
សូម សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ និងស្មោះត្រង់ជារៀងរហូតអំពីខ្ញុំបាទ តែ តាំងប៉ និងភរិយា បុត្រាបុត្រី។