ឆ្នាំ២០១៩នេះ កម្ពុជាគ្រោងនឹងផលិតបន្លែឲ្យបាន៦០ពាន់តោនក្នុងមួយឆ្នាំជាមួយនិងការបញ្ចូលនូវបច្ចេកវិទ្យាទំនើបៗក្នុងវិស័យកសិកម្ម តាមការបញ្ជាក់ឲ្យដឹងពីរដ្ឋមន្រ្តីក្រសួងកសកម្មរុក្ខាប្រមាញ់និងនេសាទ។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងឲ្យដឹងកាលពីពេល ថ្ុំីៗនេះថា កម្ពុជាមិនទាន់បញ្ចូលនូវបច្ចេកវិទ្យាទំនើបៗនៅឡើយក្នុងវិស័យកសិកម្មនិងការដាំដុះ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការនឿយណាយក្នុងការដាំដុះបន្លែ ដោយប្រើប្រាស់កម្លាំងសុទ្ធតែម្តង ហើយបច្ចុប្បន្នមានការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាគ្រោងនឹងផលិតបន្លែនៅឆ្នាំ២០១៩ នេះឲ្យបាន៦០ពាន់តោនក្នុងមួយឆ្នាំជំនួសការនាំចូលពីប្រទេសជិតខាង។
លោកបន្តទៀតថា បច្ចុប្បន្ននេះកសិករមានការផុលផុសក្នុងការដាំដុះបន្លែ ហើយទន្ទឹមនោះក្រសួងកសិកម្មក៏បានរៀបចំឲ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទតាមបណ្តាខេត្តជួយរកទីផ្សារជូនដល់កសិករហើយក្រៅពីនេះក៏មានរៀបចំប្រព័ន្ធស្រោចស្រពដែលមានលក្ខណៈងាយស្រួល។
លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបន្ថែមទៀតថា សម្រាប់ការផលិតបន្លែវិញនៅឆ្នាំ២០១៩នឹងផលិតឲ្យបាន៦០ពាន់តោននិងពូជស្រូវឲ្យបាន១ម៉ឺន៧០០០តោនក្នុងមួយឆ្នាំ ដែលក្រសួងកសិកម្មនឹងចំណាយថវិកាប្រមាញ៣០លានដុល្លារអាមេរិក ហើយក្រសួងបានដាក់ចេញគោលនយោបាយជំរុញកំណើនវិស័យកសិកម្មផងដែរ។
លោក ច័ន្ទ សុផល នាយកវិទ្យាស្ថានសិក្សាគោលនយោបាយលើកឡើងថា គម្រោងកម្មវិធីជំរុញផលិតកម្មស្បៀងអាហារនេះមិនមែនត្រឹមតែផ្តោតលើពូជស្រូវប៉ុណ្ណោះទេ គឺផ្តោតលើបន្លែ ដោយសារតែមានការស្រាវជ្រាវពីការនាំចូលបន្លែពីប្រទេសជិតខាងចូលមកកម្ពុជាក្នុងមួយថ្ងៃៗចាប់ពី២០០ ទៅ ៤០០តោន។
លោកបានបន្ថែមថា គម្រោងជម្រុញផលិតកម្មស្បៀងអាហារនេះ នឹងដាក់ទុនវិនិយោគបន្ថែមទៀតឲ្យអ្នកដាំបន្លែមានលទ្ធភាពពង្រីកផលិតកម្មបន្លែ ដើម្បីកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង ហើយគម្រោងនេះមិនត្រឹមតែបន្លែទេ គឺខាងក្រសួងកសិកុម្មជ្រើសរើសពូជស្រូវផ្ដល់ដល់សហគមន៍កសិករផងដែរ»។
ការររៀបចំកម្មវិធីជម្រុញផលិតកម្មស្បៀងនេះគឺឆ្លុះបញ្ចាំងឲ្យឃើញពីការប្តេជ្ញាចិត្តនិងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តអភិវឌ្ឍន៍ នឹងបង្កើនតម្លៃបន្ថែមទៀតនៃវិស័យកសិកម្ម ៕