ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កូរ៉េខាងជើងចង់ចរចា ប៉ុន្តែនៅបន្តផលិតគ្រាប់មីស៊ីលដដែល

 

មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រអន្តរជាតិរបស់សហរដ្ឋអាមេរិក Center for Strategic and International Studies ហៅកាត់ថា CSIS បានចេញរបាយការណ៍មួយ ទាក់ទិននឹងកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង នៅតែមានសកម្មភាពនៅឡើយ ទោះបី ជាមេដឹកនាំរបស់ប្រទេសនេះ ចង់ជួបចរចាជាមួយមេដឹកនាំអាមេរិកក៏ដោយ ។

CSIS បានបង្ហាញថា ទីតាំងផលិតមីស៊ីលមួយ ក្នុងចំណោមទីតាំង២០កន្លែង ដែលកូរ៉េ ខាងជើងមិនបានប្រកាស គឺជាទីស្នាក់ការធំ សម្រាប់ផលិត និងដាក់ពង្រាយគ្រាប់មីស៊ីល ជាពិសេស គឺផលិតគ្រាប់មីស៊ីលបាលីស្ទិកអន្តរទ្វីប ICBM ។

អ្នកជំនាញខាងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា រហូតដល់ឆ្នាំ២០១៨កន្លងទៅនេះ កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរ យ៉ាងហោចណាស់ ក៏៦០គ្រាប់ដែរ ហើយក្បាលគ្រាប់នុយក្លេអ៊ែរនីមួយៗ គឺមានកម្លាំងខ្លាំងជាងគ្រាប់បែកនុយក្លេអែ៊រ ដែលអាមេរិកទម្លាក់លើប្រទេសជប៉ុនកាលពីឆ្នាំ១៩៤៥ទៅទៀត ៕