ប្រព័ន្ធផ្សព្វផ្សាយ Jakarta Post បានចុះផ្សាយថា វីរុសCovid-19កំពុងឆ្លងរាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចំនួន៦ប្រទេសដែលជាសមាជិកអាស៊ាន គឺប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី ដែលប្រទេសទាំង៣នេះ មានការឆ្លងវីរុសនេះជាង៥០០០ករណី ដែលជាកំណើននៃការឆ្លងខ្ពស់ជាងគេក្នុងតំបន់ ។
គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសានេះ ប្រទេសហ្វីលីពីនមានមនុស្សចំនួន៥ ៤៥៣នាក់បានឆ្លងវីរុសCovid-19 និងមនុស្សចំនួន៣៤៩នាក់បានបាត់បង់ជីវិត ឥណ្ឌូនេស៊ីមានមនុស្សឆ្លងវីរុសនេះចំនួន៥ ១៣៦នាក់ និងស្លាប់៤៦៩នាក់ និងប្រទេសម៉ាឡេស៊ី មានមនុស្សឆ្លងវីរុសCovid-19ចំនួន៥ ០៧២នាក់ និងមនុស្ស៨៣នាក់បានបាត់បង់ជីវិត ។
ក្រៅពីប្រទេសទាំង៣នេះ ក៏មានប្រទេស៣ទៀតដែរដែលជាដែលមានករណីឆ្លងរាលដាលនៃវីរុសCovid-19ច្រើនជាងគេ គឺមានប្រទេសសិង្ហបុរី ថៃ និងប្រទេស វៀតណាម ដែលសិង្ហបុរីមានការឆ្លងចំនួន៣ ៦៩៩ក រណី និងស្លាប់១០នាក់ ថៃមានការឆ្លងចំនួន២ ៦៤៣ក រណី និងស្លាប់៤៣នាក់ និងប្រទេសវៀតណាមមានការឆ្លងចំនួន២៦៨ករណី និងគ្មានស្លាប់ ៕