ផុតពីសង្គ្រាមនាំឲ្យស្គាល់សន្តិភាពនិងអភិវឌ្ឍល់សព្វថ្ងៃនេះ មិនដែលធ្លាប់បានតាំងខ្លួនឬនិយាយចេញពីបបូរមាត់ខ្លួនឯងថា « ខ្ញុំជាអ្នកស្នេហាជាតិ » ឡើយ ។
ថ្ងៃនេះ ( ១៦មេសា ១៩៧៥) កាលពី៤៥ឆ្នាំមុនគឺជាថ្ងៃដែលសម្តេចតេជោហ៊ុនសែនឈឺចាប់បំផុតដោយសារការបាត់បងកែវភ្នែកម្ខាងនៅក្នុងសមរភូមិទន្លេបិទជាមួយកងទ័ពលន់ណុល ។
ការបរាជ័យរបស់លន់ណុលថ្ងៃ១៧ មេសា ១៩៧៥ មិនមែនជាការបញ្ចប់បញ្ហា ហើយអ្វីៗត្រូវវិលទៅបើកផ្លូវឲ្យសម្តេចព្រះនរោត្តមសីហនុព្រះអង្គបានយាងមកគ្រប់គ្រងប្រទេសសារជាថ្មីឡើយ តែគឺជាការចាប់ផ្តើមនៃរបបប្រល័យពូជសាសន៍ប៉ុលពតទៅវិញ ។
នេះ ហើយគឺជាហេតុផលតែមួយគត់ដែលសម្តេចតេជោហ៊ុនសែនផ្តាច់ខ្លួនចេញពីខ្មែរក្រហមយកជីវិតធ្វើដើម ទុន។
អ្នកស្នេហាជាតិពិតប្រាកដគឺអ្នកដែលហ៊ានធ្វើពលិកម្មគ្រប់យ៉ាងដើម្បីជាតិក្នុងពេលជាតិមានបញ្ហា មិនមែនជាអ្នករត់យករួចខ្លួនទៅសម្ងំសុខ ហើយពេលជាតិបានសុខទើបចេញមុខមកតាំងខ្លួននោះទេ ៕
ដោយ:ជុំ កុសល