(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ (គ.ជ.ប) បានឲ្យដឹងថា អតីតថ្នាក់ដឹកនាំមូលដ្ឋាន របស់អតីតគណបក្សសង្គ្រោះជាតិ ៣រូប នៅខេត្តបាត់ដំបង គឺលោក ជា ជីវ លោកថោងសារឿន និងលោកគ្រុយ គឹមសាំង បានយល់ព្រមបង់ប្រាក់ពិន័យរួចហើយ ក្នុងសំណុំរឿងយុទ្ធនាការម្រាមដៃស្អាតអាត មិនទៅបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០១៨។ ទាំង ៣នាក់ ត្រូវបានពិន័យ ជាប្រាក់ចំនួន ២០លានរៀល។