ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Facebook ព្រមានបិទគណនីអ្នកប្រើប្រាស់ណា ដែល Like ឬShare ព័ត៌មានមិនពិតពីវីរុសCovid-19

ក្រុមហ៊ុន Facebook នឹងជូនដំណឹងដល់អ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមមួយនេះ អំពីការបិទគណនីរបស់អ្នកប្រើប្រាស់ទាំងឡាយណា ដែលបានចុច Like ឬShare ព័ត៌មានមិនពិតអំពីវីរុសCovid-19នៅពេលខាងមុខ ដែលនេះបើតាមការចុះផ្សាយរបស់ South China Morning Post។

ប្រភពដដែលបានបន្តថា ការព្រមានបិទគណនីរបស់អ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម Facebook នេះ នឹងត្រូវបានធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកលើវិធានការគ្រប់គ្រងព័ត៌មានស្តីពីការឆ្លងរាលដាលនៃវីរុសCovid-19នៅជុំវិញពិភពលោក។

សូមបញ្ជាក់ជូនថា មិនមែនតែប្រព័ន្ធបណ្តាញសង្គម Facebook ទេ ដែលព្រមានបិទគណនីអ្នកប្រើប្រាស់របស់ខ្លួន សូម្បីតែប្រព័ន្ធ Google និងTwitter ក៏បានព្រមានរួចជាស្រេចទៅហើយ ក្នុងការបិទគណនីរបស់អ្នកប្រើប្រាស់ ដែលផ្សាយ ឬគាំទ្រព័ត៌មានមិនពិតពាក់ព័ន្ធនឹងវីរុសCovid-19៕