ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាជ្ញាធរខណ្ឌពោធិ៏សែនជ័យចុះបោសលាងសម្អាតទ្រូងផ្លូវជាតិលេខ៤ ពីរង្វង់មូលចោមចៅដល់កែងផ្លូវ មហាវិថីឈ្នះឈ្នះ

ភ្នំពេញ៖ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៏សែ បានដឹកនាំកម្លាំងសន្តិសុខ សហការជាមួយ អាជ្ញាធរ សង្កាត់ចោមចៅទី៣និងកម្លាំងសុិនទ្រីព្រឹកថ្ងៃសៅរ៍ទី១៨ ខែមេសា ឆ្នាំ២០២០នេះ បានចុះធ្វើអនាម័យ បរិស្ថានស្អាត នៅលើកទ្រូវផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោម ចៅ ដល់ចំណុចប្រសពមហាវិថីឈ្នះឈ្នះ(ផ្លូវកប់ស្រូវ) ចំងាយប្រមាណជាង៣០០០ ម៉ែត្រ។

ក្នុងនោះដោយមានមធ្យោបាយរថយន្តបូមដីរបស់សាលក្រុងចំនួន២គ្រឿង នឹងសាលាជម្ពូវ័ន ១គ្រឿង និងកម្លាំងកម្មករជាង១០នាក់ បានចុះសំអាតអនាម័យ ដោយបោសដីលើទ្រូវផ្លូវជាតិលេខ៤ទាំងសង់ខាងនិងសម្អាតបរិស្ថាន ក្នុងបរិវេណវិទ្យាល័យ ហ៊ុនសែនជម្ពូវ័នផងដែរ ។

លោក ប៉ាង លីដា អភិបាលរង ខណ្ឌពោធិ៏សែនជ័យថាលើកឡើងថា ដោយពិនិត្យឃើញជារៀងរាល់ថ្ងៃនេះពីបញ្ហាធុលីដីហ៊ុយដែលធ្វើអោយប៉ះពាល់ផ្នែកបរិស្ថាន និង សុខភាពប្រជាជន ដែលរស់នៅអមសងខាងផ្លូវនិងអ្នកំណើរតាម មធ្យោ បាយនានាចេញចូលមករាជធានីភ្នំពេញដោយឆ្លងកាត់ នៅលើផ្លូវជាតិលេខ៤នេះ។

លោកលើកឡើងទៀតថា ក្នុងប៉ុន្មានថ្ងៃ និងដើម្បីចូលរួមអនាម័យ តាមពាក្យស្លោកការរស់នៅស្អាត,ហូបស្អាត ,បរិស្ថានល្អបញ្ជៀសជំងឺដង្កាត់ទាំងឡាយមកយ៉ា និងក្រុមគ្រួសារយើងផងពិសេសបញ្ជៀសការឆ្លងជំងឺកូវិដ- ១៩ ដែលសកលកលោក ទាំងមូលកំពុងតែរួមគ្នាកម្ចាត់ ។
លោកបន្ដថា  នៅទីតាំងទាំងពីកន្លែងនេះមានថង់ផ្លាស់ស្ទិចនៅទាស ពេញដី និងធុលីដីហុយនៅលើទ្រូវផ្លូវដែលធ្វើឲ្យប៉ះពាល់ផ្នែកបរិស្ថាននិងសុខភាពមកលើ បងប្អូនប្រជាជនធ្វើដំណើរតាមបណ្ដោយផ្លូវនេះពិបាកក្នុងការធ្វើដំណើរ និងអាចប៉ះពាល់ដល់សុខភាពបងប្អូន អាជ្ញាធរចុះធ្វើអនាម័យមិនគិថ្ងៃសៅរ៏ឬថ្ងៃអាទិត្យនោះឡើយ ៕
ដោយ៖ សំរិត